កំពង់ផែក្រុងព្រះសីហនុ ជាច្រមុះដកដង្ហើមមែនទែន ចំណែកព្រែកជីក ហ៊្វូណន គឺជាច្រមុះដកដង្ហើមក្លែងក្លាយ

ចែករំលែក ៖​

០៤ ឧសភា ២០២៤ / 04 May 2024

សូមបងប្អូនជនរួមជាតិ កុំចាញ់បោកពួកអំបែងអណ្តែត រឿងច្រមុះដកដង្ហើម សម្រាប់ប្រទេសកម្ពុជា

យើងមានច្រមុះដកដង្ហើមខ្លួនយើង មួយស្រាប់ហើយ គឺ កំពង់ផែក្រុងព្រះសីហនុ

យើងមិនត្រូវចាញ់បោកគេ ទៅកែសម្ផស្ស ឲ្យគេដាក់ច្រមុះថ្មីឲ្យយើងមួយទៀត គឺ ព្រែកជីក ហ៊្វូណន

______________________________

កម្ពុជា ត្រូវតែដកដង្ហើម តាមច្រមុះខ្លួនឯង ដោយមិនត្រូវរំពឹង លើច្រមុះអ្នកដទៃ។ រឿងនេះ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានគិតគូរតាំងពីប្រទេសកម្ពុជា ទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ហើយព្រះអង្គបានរៀបចំ ឲ្យសាងសង់កំពង់ផែក្រុងព្រះសីហនុ ដោយមានទាំងផ្លូវថ្នល់ថ្មីមួយខ្សែ និងរថភ្លើងថ្មីមួយខ្សែ ភ្ជាប់កំពង់ផែក្រុងព្រះសីហនុ ជាមួយរាជធានីភ្នំពេញ តាំងពីសម័យសង្គមរាស្រ្តនិយមម្ល៉េះ (១៩៥៥-១៩៧០)។ ក្នុងសម័យសង្គមរាស្រ្តនិយមនោះ ប្រទេសកម្ពុជា មានភាពរីកចម្រើនយ៉ាងខ្លាំង គ្រាន់បើជាងប្រទេសជិតខាងទាំងអស់ ហើយសូម្បីតែសឹង្ហបុរី ក៏ចង់យកប្រទេសកម្ពុជា ធ្វើជាគម្រូដែរ។

មកដល់សម័យពួកអំបែងអណ្តែត និងពួកគីង្គក់ពាក់ម្កុដ ប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច ពីព្រោះមេដឹកនាំគម្រក់ នៅស្រុកយើងសព្វថ្ងៃ ចេះតែពុករលួយ លួចជាតិ បំផ្លាញជាតិ និងធ្វើបាបរាស្ត្រ។

មេដឹកនាំគម្រក់ទាំងនោះ ពូកែភូតភរប្រជារាស្ត្រ ដោយគេលើកឡើងថាប្រទេសកម្ពុជា ត្រូវការច្រមុះ ដកដង្ហើមដោយខ្លួនឯង ដោយមិនរំពឹង លើប្រទេសវៀតណាម តាមច្រកចេញចូល តាមទន្លេមេគង្គ។ ដូច្នេះ គេលើកឡើងពីការចាំបាច់ឲ្យជីកព្រែក ហ៊្វូណន ដើម្បីនាវាដឹកជញ្ជូនទំនិញ ធ្វើចរាចរណ៍តាមព្រែកនេះ ពីទីក្រុងភ្នំពេញ ដល់សមុទ្រអន្តរជាតិ ដោយឆ្លងកាត់តាមខេត្តកែប។

ពួកអំបែងអណ្តែត ខំបិទបាំងរឿង ២ ដែលបង្ហាញថាព្រែកជីក ហ៊្វូណននេះ គ្មានប្រយោជន៍អ្វីទេ ពីព្រោះ ៖

១- នាវាដឹកទំនិញ មិនអាចចេញចូល ពីខេត្តកែប ដល់សមុទ្រអន្តរជាតិ បានទេ ពីព្រោះជនក្បត់ជាតិ ហ៊ុន សែន បានកាត់កោះត្រល់ ឲ្យទៅប្រទេសវៀតណាមរួចទៅហើយ កាលពីឆ្នាំ ១៩៨២ ហើយកោះត្រល់នេះ គឺបិទច្រកចេញចូល ពីខេត្តកែប ដល់សមុទ្រអន្តរជាតិ។

២- មកដល់ពេលនេះ ពាណិជ្ជកម្មប្រទេសកម្ពុជា ជាមួយអន្តរជាតិ គឺឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុ ដែលយើងមានស្រាប់ហើយ ដល់កម្រិត ៩៩ ភាគរយ។ មានតែ ១ ភាគរយទេ ដែលឆ្លងកាត់តាមកំពង់ផែទីក្រុងភ្នំពេញ ហើយដែលថ្ងៃក្រោយ នឹងឆ្លងកាត់តាមព្រែក ហ៊្វូណន បើធ្វើទៅរួច។

សរុបសេចក្តីទៅ ព្រែក ហ៊្វូណន នេះ មិនមែនបម្រើផលប្រយោជន៍ប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍ចិនកុម្មុយនីស្ត ដែលចង់ប្រើប្រាស់ព្រែកនេះ ជាមួយនឹងមូលដ្ឋានសឹករបស់គេនៅរាម ដើម្បីធ្វើជាឈ្នាន់ ក្នុងគោលបំណងឈ្លានពានប្រទេសជិតខាង។

ពួកអំបែងអណ្តែត និងគីង្គក់ពាក់ម្កុដ កំពុងតែនាំមកគ្រោះថ្នាក់ ដល់ប្រទេសកម្ពុជា ដោយសារតែពួកទាំងនោះ ចង់បានលុយពុករលួយពីចិនកុម្មុយនីស្ត។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter