ផលប្រយោជន៍យុទ្ធសាស្ត្រនៃព្រែកជីក ហ៊្វូណន សម្រាប់ប្រទេសចិន / STRATEGIC INTEREST FOR CHINA IN THE FUNAN CANAL IN CAMBODIA

ចែករំលែក ៖​

០៨ ឧសភា ២០២៤ / 08 May 2024

ផលប្រយោជន៍យុទ្ធសាស្ត្រនៃព្រែកជីក ហ៊្វូណន (ពណ៌ក្រហមនៅលើផែនទី) សម្រាប់ប្រទេសចិន

ព្រែកជីក ហ៊្វូណន មានផលប្រយោជន៍សេដ្ឋកិច្ចតិចតួចណាស់ សម្រាប់ប្រទេសកម្ពុជា គឺផ្ទុយពីការឃោសនានៃរបប ហ៊ុន សែន ដែលអះអាងថាព្រែកជីកនេះជា "អាយុជីវិត" សម្រាប់ប្រទេសយើង។ ការឃោសនាបែបនេះ គឺជាការភូតភរសុទ្ធសាធ ពីព្រោះគេចង់លាក់បាំង ផលប្រយោជន៍យុទ្ធសាស្ត្រ នៃព្រែកជីកនេះ សម្រាប់ប្រទេសចិន។ ព្រែកជីកនេះ នឹងផ្តល់ឲ្យប្រទេសចិន នូវបណ្តាញផ្លូវទឹកមួយ ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនទំនិញ (មានទាំងសម្ភារៈសឹកផងដែរ) យ៉ាងងាយស្រួល ពីប្រទេសចិន តម្រង់មកដែនសមុទ្រ នៅក្នុងឈូងសមុទ្រថៃ។ ផ្លូវទឹកនេះ គឺភ្ជាប់គ្នារហូត ដោយគ្មានដាច់កន្លែងណាទេ ពីភូមិភាគខាងត្បូង នៃប្រទេសចិន ឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា រហូតដល់សមុទ្រ ដោយវាង និងចៀសវាង ប្រទេសវៀតណាម ពីជើងរហូតដល់ត្បូង។ ប្រទេសចិន មានគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ (ទំនប់ទឹក និងទ្វារទឹក) នៅចំណុចយុទ្ធសាស្ត្រតាមដងទន្លេមេគង្គ ដើម្បីឲ្យកប៉ាល់ ចៀសវាងចំណុចទឹកជ្រោះ នៅប្រទេសលាវ និងនៅខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា។

STRATEGIC INTEREST FOR CHINA IN THE FUNAN CANAL IN CAMBODIA

The Funan Canal has very limited economic interest for Cambodia, contrary to the propaganda of the Hun family regime which presents it as "vital" for our country. This propaganda aims to hide the strategic interest of this canal for China, which will provide financing and take control of it for 50 years.

The canal will provide Beijing with a continuous waterway, uninterrupted from southern China to the Gulf of Thailand, passing through Laos and Cambodia, but avoiding Vietnam which must be bypassed.

The waterway will be suitable for transporting goods, including weapons and ammunition, from China to the Gulf of Thailand.

The outlet of the canal is just a stone's throw away from the Chinese military base in Ream, also located in Cambodian territory.

To complete this water section of the Belt and Road Initiative, China will undertake infrastructure works (dams, reservoirs, and locks) to make the Mekong River navigable along its entire length. This will allow boats to bypass waterfalls at certain points in Laos and in Cambodia’s Stung Treng province.

Sam Rainsy

Leader of the opposition to the Hun Sen regime

ព័ត៌មានថ្មីបំផុត
អ្នកណាចាប់ដៃ ហ៊ុន សែន នឹងទទួលវាសនាអាក្រក់​ / PERSPECTIVE D’UN GOUVERNEMENT EN FRANCE RESPECTEUX DE SES ENGAGEMENTS AU CAMBODGE
លោក សម រង្ស៊ី ថ្លែងក្នុងវេទិកាចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤
លោក សម រង្ស៊ី ចូលរួមសន្និសីទអន្តរជាតិដែលរៀបចំដោយអង្គការ WORLD LIBERTY CONGRESS (WLC) ឬ សភាសេរីភាពពិភពលោក នៅទីក្រុងអូស្លូ (Oslo) ប្រទេសន័រវ៉េស (Norway)​ / Sam Rainsy attended an international forum organized by the World Liberty Congress (WLC) at the Oslo Freedom Forum
ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបាតុកម្មទាមទារឲ្យរបប ហ៊ុន ម៉ាណែត ដោះលែងថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលត្រូវបានរបបនេះចាប់ខ្លួន
លោក សម រង្ស៊ី ធ្វើដំណើរទៅទីក្រុង អូស្លូ (Oslo) ប្រទេស ន័រវេស (Norvège ឬ Norway) ដើម្បីចូលរួមសន្និសីទអន្តរជាតិដែលរៀបចំដោយអង្គការ World Liberty Congress (WLC) ឬ សភាសេរីភាពពិភពលោក
Flag Counter