សាលាក្ដី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បង់ក្លាដេស ចេញ​ដីកា​ចាប់​ខ្លួនអតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច​ #Hasina ករណី​សម្លាប់​រង្គាល / The Criminal Court of Bangladesh has issued an arrest warrant for former Prime Minister Hasina, who was ousted just a few months ago in connection with the massacre case

ចែករំលែក ៖​

២១ តុលា ២០២៤ / 21 October 2024

របបផ្តាច់ការមិនអាចនៅស្ថិតស្ថេរបានទេ មេដឹកនាំផ្តាច់ការទាំងអស់តែងតែដួលរលំ និងបានទទួលលទ្ធផលដូចៗគ្នា ហើយនិងត្រូវបានផ្តន្ទាទោសតាមច្បាប់។

សាលាក្ដី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បង់ក្លាដេស ចេញ​ដីកា​ចាប់​ខ្លួនអតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច​ #Hasina ករណី​សម្លាប់​រង្គាល។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន #Reuters ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ តុលា សមាជិក​រដ្ឋាភិបាល​របស់​អ្នកស្រី #Hasina ដល់​ទៅ ៥០​នាក់ ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ក្នុង​ដីកា​ចាប់​ខ្លួន​ផង​ដែរ។ បង់ក្លាដេសគឺជាប្រទេសគំរូមួយ ដែលប្រជាជនខ្មែរយើងបានមើលឃើញផ្ទាល់នឹងភ្នែក ក្នុងរយៈពេលតែប៉ុន្មានខែមុននោះ។

​របបផ្តាច់ការ​នៅកម្ពុជានឹង​ទទួល​បាន​លទ្ធផល​ដូច​គ្នា។ ចលនានិងការតវ៉ានៅក្រៅប្រទេសពេលនេះកំពុងផ្ទុះឡើងខ្លាំង ហើយក្នុងពេលឆាប់ៗនេះប្រជាជនខ្មែរយើងទាំងអស់ នឹងសម្រេចបញ្ចប់របបផ្តាច់ការត្រកូលហ៊ុន។ មិន​សំខាន់​ថា​ជនផ្តាច់ការខ្លាំង​និងមានអំណាចធំប៉ុណ្ណា​ទេ តែជនផ្តាច់ការ​មិន​អាចយក​ឈ្នះ​អំណាច​ប្រជាពលរដ្ឋ​បាន​ឡើយ។

សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរយើងទាំងអស់ យុត្តិធម៌នឹងត្រូវផ្តល់ឱ្យយើងក្នុងពេលឆាប់ៗនេះ។ របបផ្តាច់ការមិនអាចនៅស្ថិតស្ថេរបានទេ មេដឹកនាំផ្តាច់ការទាំងអស់តែងតែដួលរលំនិងបានទទួលលទ្ធផលដូចៗគ្នា ហើយនិងត្រូវបានផ្តន្ទាទោសតាមច្បាប់។

កម្លាំងនិង​អំណាច​ប្រជាពលរដ្ឋ​ខ្លាំងជាងអ្វីៗទាំងអស់ នៅពេលដែលយើងធ្វើការួបរួមគ្នា យើងអាចទាមទារឱ្យមានការគោរពសិទ្ធិនិងសេរីភាពរបស់យើង ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសយើងទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ពេលដែលយើងរួមគ្នារឹងមាំ យើងអាចការពារប្រទេសរបស់យើងបាន យើងអាចដោះស្រាយបញ្ហាទឹកដីរបស់យើងបាន(CLV-DTA) យើងអាចដោះស្រាយបញ្ហាបំណុល ហើយយើងនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាឫសគល់ដ៏កខ្វក់ក្នុងសង្គមជាតិយើងក្នុង​ពេល​បច្ចុប្បន្ន។ យើងនឹងស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនខ្មែរយើងទាំងអស់គ្នា។

The Criminal Court of Bangladesh has issued an arrest warrant for former Prime Minister Hasina, who was ousted just a few months ago in connection with the massacre case. According to Reuters, up to 50 members of Hasina's government were also named in the arrest warrant.

Dictatorships in Cambodia will face the same fate. Protests and movements are erupting abroad, and soon the Cambodian people will rise to end the dictatorship. No matter how powerful the dictator may seem, they cannot overcome the strength of the people.

For all Cambodians, justice is on the horizon. Dictatorships cannot last forever, history shows that dictators often fall and face legal consequences.

The power of the people is unmatched. When united, we can demand respect for our rights and freedoms as enshrined in the Constitution, and we must uphold the Paris Agreement. Together, we can protect our country, resolve territorial disputes, address debt issues, and combat the deeprooted corruption in our society. Justice for all Cambodians is within our grasp.

ព័ត៌មានថ្មីបំផុត
វីដេអូកាលពីឆ្នាំ ១៩៩៧ ដែលបានសម្ភាសន៍ អ្នកគប់គ្រាប់បែកដៃម្នាក់ឈ្មោះ ឆាយ វី និងមិត្តរបស់គាត់ឈ្មោះ ជុំ ប៊ុនធឿន ដោយបានសារភាព​រៀប​រាប់​អំពី​ការ​វាយ​ប្រហារ​នេះ​យ៉ាង​លម្អិត ដែលការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​លោក ហ៊ីង ប៊ុនហៀង ប្រធាន​កង​អង្គរក្ស​ ហ៊ុន សែន​ / In a 1997 video interview, Chhay Vy and Chum Bun Thuen confessed to their involvement in a deadly grenade attack on protesters led by Sam Rainsy, and they claimed the attack was orchestrated by Hing Bun Heang, the head of Hun Sen’s bodyguards.
ទស្សនកិច្ច​លោក​ សម​ រង្ស៊ី នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកប្រធានាធិបតី ដូណា​ល់​ ត្រាំ​​ ដេីម្បីពិភាក្សាអំពីការស្តារឡើងវិញនូវលិទ្ធិប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស និង​ប្រឆាំងនឹងការជួញដូរ​ឧក្រិដ្ឋកម្ម​ឆបោករបស់ចិននៅកម្ពុជា / Sam Rainsy visited Washington, D.C., to meet with officials from President Trump’s administration and discuss democracy, human rights, human trafficking, organized crime, and cyber scams linked to China’s influence in Cambodia.
Cambodia’s Tightrope Act: The Hun Sen Dynasty’s Struggle for Survival Between China, the U.S., and the Underworld
តុលាការទីក្រុងប៉ារីសកំណត់កាលបរិច្ឆេទកាត់ទោសឧត្តម​សេនីយ៍កងទ័ពកម្ពុជា ចំពោះការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧​ / Paris trial date set for Cambodian generals accused over 1997 grenade attack
ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ នឹងត្រូវកាត់ទោសនៅទីក្រុងប៉ារីស ថ្ងៃ ១៩-២០-២១ មីនា ២០២៥ ចំពោះការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧ / Hing Bun Heang and Huy Piseth will be tried in Paris on March 19-20-21, 2025, for the grenade attack in Phnom Penh on March 30, 1997.
Flag Counter