ហ៊ុន សែន ត្រៀមស្នើសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើកលែងទោសឲ្យគាត់ / Hun Sen’s Cynical Gamble: Seeking U.S. Favor Amid a Collapsing Criminal Network

ចែករំលែក ៖​

០៤ ធ្នូ ២០២៥ / 04 December 2025

ហ៊ុន សែន ត្រៀមស្នើសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើកលែងទោសឲ្យគាត់

បន្ទាប់ពីតុលាការសហរដ្ឋអាមេរិក នៅទីក្រុងញូយ៉ក បានកាត់ទោសជនឧក្រិដ្ឋ ចេន ហ្ស៊ី ឲ្យជាប់គុក ៤០ ឆ្នាំ ពីបទឧក្រិដ្ឋកម្មច្រើនបែបយ៉ាង ហ៊ុន សែន ដឹងខ្លួនថាគាត់មិនអាចរួចខ្លួនទេ ពីព្រោះគាត់ជាប់ពាក់ព័ន្ធ ក្នុងឧក្រិដ្ឋកម្មជាមួយ ចេន ហ្ស៊ី ដោយមិនអាចប្រកែកបាន។ ហ៊ុន សែន បានដឹងពីករណីអតីតប្រធានាធិបតី ប្រទេសហុងឌូរ៉ាស (Honduras) ឈ្មោះ Hernandez ដែលតុលាការសហរដ្ឋអាមេរិក បានកាត់ទោសឲ្យជាប់គុក ៤៥ ឆ្នាំ ហើយដែលកម្លាំងនគរបាលសហរដ្ឋអាមេរិក បានចាប់ខ្លួនក្រោយពីឈ្មោះ Hernandez នេះ បាត់បង់អំណាច នៅឆ្នាំ២០២២។

ជិវិតនយោបាយរបស់ ហ៊ុន សែន គឺអាស្រ័យទាំងស្រុង លើសហរដ្ឋអាមេរិក។ ដូច្នេះហើយ ហ៊ុន សែន ត្រូវតែមកអែបសហរដ្ឋអាមេរិក ដើម្បីត្រៀមអន្តរាគមន៍កម្លាំងនគរបាលសហរដ្ឋអាមេរិក និងអន្តរជាតិ ដែលនឹងបន្តបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលមាន ចេន ហ្ស៊ី ជាមេក្លោង។ តែពេលត្រូវមកកម្ទេចបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននេះ គឺវានឹងដោយ ហ៊ុន សែន ផងដែរ។

ដើម្បីចុះសម្រួលជាមួយសហរដ្ឋអាមេរិក នៅពេលនេះ ហ៊ុន សែន ត្រូវទម្លាក់ចោលការចោទប្រកាន់របសគាត់ មកលើសហរដ្ឋអាមេរិក ដែលគាត់ចោទថាបានរៀបចំផ្តួលរំលំរបបគាត់ ដោយមានការចូលដៃពីសំណាក់ កឹម សុខា និង គណបក្សសង្គ្រោះជាតិ។ នៅពេលដែលគាត់ទម្លាក់ការចោទប្រកាន់មកលើសហរដ្ឋអាមេរិក គាត់ត្រូវតែទម្លាក់ចោលផងដែរ ការចោទប្រកាន់មកលើ កឹម សុខា និងគណបក្សសង្គ្រោះជាតិ។ បើ ហ៊ុន សែន ចង់រួចខ្លួនពីតុលាការសហរដ្ឋអាមេរិក ដែលត្រៀមចាប់គាត់យកទៅដាក់គុក ហ៊ុន សែន ត្រូវតែទម្លាក់ចោលការចោទប្រកាន់មកលើគណបក្សសង្គ្រោះជាតិ ហើយត្រូវតែបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។

Hun Sen’s Cynical Gamble: Seeking U.S. Favor Amid a Collapsing Criminal Network

After a U.S. federal court in New York sentenced his personal adviser and financier Chen Zhi to 40 years in prison on October 14, 2025, for multiple criminal offenses, Hun Sen now realizes with growing fear that he cannot escape responsibility, as his involvement in Chen Zhi’s criminal operations is becoming impossible to deny. The case of former Honduran President Juan Orlando Hernández—sentenced by a U.S. court to 45 years in prison for drug-trafficking and later arrested by U.S. authorities after losing power in 2022—looms large in his mind, a stark reminder of what may await him. Terrified by this precedent, Hun Sen understands that his political fate now lies entirely in the hands of the United States. Yet despite this looming threat, he clings to the hope that he, too, might one day receive a presidential pardon from Donald Trump, as Hernández did on November 28, 2025.

Clinging to this hope, Hun Sen is now seeking favor from the United States in anticipation of imminent U.S. and international law-enforcement actions aimed at dismantling the transnational criminal network led by Chen Zhi and headquartered in Cambodia. However, once this network is dismantled, Hun Sen himself will inevitably be implicated.

To ease tensions with Washington, Hun Sen must retract his unfounded accusation—made since 2017—that the United States orchestrated a plot to overthrow his regime with the complicity of Kem Sokha and the opposition Cambodia National Rescue Party (CNRP). In reality, this accusation served only as a pretext to dissolve the increasingly popular CNRP eight years ago. Withdrawing his accusations against the U.S. would necessarily require him to drop the charges against Kem Sokha (still under house arrest) and the CNRP (still banned). If Hun Sen hopes to avoid prosecution by U.S. courts—which are preparing to have him arrested and imprisoned—he must nullify the accusations against the CNRP and allow the party to resume its activities.

ព័ត៌មានថ្មីបំផុត
បន្ទាប់​ពី​សង្រ្គាម​ឈ្លានពាន​រវាង​កម្ពុជា-ថៃ កម្ពុជា​បាត់បង់ដីធ្លី ប្រជាពលរដ្ឋ​បាត់បង់​ជីវិត​ ផ្ទះសម្បែង​ និង​អាជីវកម្ម​ សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ តើ​នរណា​ត្រូវ​ទទួល​ខុសត្រូវ?
លោក សម រង្ស៊ី ថ្លែងក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តភ្នំសេរី ថ្ងៃទី ១៧ មករា ឆ្នាំ២០២៦ ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹក ដែលបានរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីថៃ
លោក សម រង្ស៊ី មាន​សុទិដ្ឋិនិយម​ថា​ អាមេរិក​ក៏​នឹង​ចាត់​វិធានការណ៍​ចំពោះ​មេ​បណ្ដាញ​ឆបោក​អនឡាញ និង​លាង​លុយ​កខ្វក់​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ម្នាក់​ទៀត​ នៅ​កម្ពុជា
ហ៊ុន សែន ធ្វើអ្វីៗដើម្បីតែអំណាចគ្រួសារ និងមិនខ្វល់ពីប្រជាពលរដ្ឋ មិនខ្វល់ពីប្រទេសជាតិឡើយ
សារជូនពរលោក សម រង្ស៊ី ជូនចំពោះប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
Flag Counter