របប ហ៊ុន សែន ពូកែលើកតម្កើងវប្បធម៌ក្លែងក្លាយ/ The Hun Sen regime has the culture of, and is expert in falsifications

ចែករំលែក ៖​

៣០ កញ្ញា ២០១៩​ / 30 September 2019


ក្រោមរបប ហ៊ុន សែន មានអ្វីៗជុំវិញយើងច្រើនណាស់ ដែលមានលក្ខណៈក្លែងក្លាយ ដូចជា ការបោះឆ្នោតក្លែងក្លាយ, ប្រជាធិបតេយ្យក្លែងក្លាយ, នីតិរដ្ឋក្លែងក្លាយ, អភិវឌ្ឍន៍ក្លែងក្លាយ, ទេវតាក្លែងក្លាយ, ប្រវត្តិសាស្ត្រក្លែងក្លាយ ។ល។

តែមានអ្វីមួយដែលធ្វើឲ្យគេឯងអស់សំណើច គឺសញ្ញាបត្រក្លែងក្លាយ របស់ ហ៊ុន សែន, ភរិយាគាត់ និងកូនចៅគាត់។ សញ្ញាបត្រក្លែងក្លាយទាំងនោះ គឺពួកគេបានទិញពីសាកលវិទ្យាល័យក្លែងក្លាយ ជាពិសេស តាមប្រព័ន្ធអ៊ីនធើណេត (Internet)។ សាកលវិទ្យាល័យក្លែងក្លាញទាំងនោះ មានតែសម្បកទេ គ្មានបង្រៀនអ្វីទេ ហើយចាំតែទទួលលុយ ពីអ្នកដែលចង់ទិញសញ្ញាបត្រក្លែងក្លាយ សម្រាប់យកទៅភូតភរអ្នកដទៃ។ ម្យ៉ាងវិញទៀត មានសញ្ញាបត្រខ្លះ ជាសញ្ញាបត្រប្រភេទទី ២ (អត់តម្លៃ) ដែលប្រទេសជឿនលឿនខ្លះ ដូចជាសហរដ្ឋអាមេរិក គេផ្តល់យ៉ាងធូរឲ្យទៅនិស្សិត ដែលជាកូនចៅថ្នាក់ដឹកនាំប្រទេសអន់ថយខ្លះ ដូចជាប្រទេសកម្ពុជា។ សញ្ញាបត្រ ប្រភេទទី ២ ទាំងនោះ មិនអាចប្រើប្រាស់នៅប្រទេសជឿនលឿនបានទេ។ គេផ្តល់ឲ្យតែជនបរទេសទេ ដោយឈរលើមូលដ្ឋាននយោបាយទំនាក់ទំនងអន្តរជាតិ តែប៉ុណ្ណោះ។ ដូច្នេះ គេឲ្យសាម៉ីខ្លួន យកសញ្ញាបត្រប្រភេទទី ២ ទាំងនោះ ទៅអួតអាងនៅប្រទេសកំណើតរបស់ខ្លួន ដើម្បីគ្រាន់តែបោកបញ្ឆោតប្រជារាស្ត្រនៅស្រុកខ្លួន។

ក្រោមរបប ហ៊ុន សែន នេះ
- ពាលចង់ធ្វើបណ្ឌិត
- តិរច្ឆានបន្លំធ្វើទេវតា
- បាតផ្សារឲ្យគេហៅខ្លួនសម្តេច។
ឆ្កួតសុទ្ធ!

The Hun Sen regime has the culture of, and is expert in falsifications.

They systematically falsified the elections, the democratic principles , the rule of law, the economic development, the religious beliefs, the history, the university degrees etc.

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter