កិច្ច​ប្រជុំ​សំនួរ​/ចម្លើយ​រវាងព្រឹទ្ធសភា និងរដ្ឋាភិបាលបារាំង អំពីបញ្ហាកម្ពុជា​ នៅថ្ងៃ ១៣ វិច្ចិកា ​២០១៩​ / Debate at the French senate on Cambodia Issues on November 13, 2019

ចែករំលែក ៖​

១៤ វិច្ចិកា ​២០១៩ / November 14, 2019

លោកព្រឹទ្ធសមាជិក​ André Gattolin មានប្រសាសន៍​ថា​ សហគមអឺរ៉ុបទើបបានចេញរបាយការណ៍ អំពី ការដកការអនុគ្រោះពន្ធពីកម្ពុជា ក្រោយពីរបបលោក​ ហ៊ុន ​សែន​  បានរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ។ «ថ្មី​ៗនេះ​ ក្រោម​គំនាប​ លោក ហ៊ុន​ សែន​  បានបន្ធូរ​បន្តិចបន្តួច​ នូវលក្ខណៈ​នៃ​ការឃុំឃាំងថ្នាក់ដឹកនាំម្នាក់ គឺលោក​ កឹម ​សុខា​  ហើយ​ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវនិរទេសខ្លួន បានទទួលស្វាគមដ៏កក់ក្ដៅ នៅប្រទេស​ម៉ាឡេស៊ី​  ហើយ​ព្រឹកមិញ នៅប្រទេស​ឥណ្ឌូណេស៊ី...ប្រទេស​បារាំង​គួរដល់ពេលវេលាប្រកាន់មុខងារយ៉ាងសកម្ម ដើម្បីទាញកម្ពុជា មកកាន់ផ្លូវលទ្ធិប្រជាធិបតេយ្យវិញ...។

លោក ​Jean Baptiste Lemoyne រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បារាំងនិងអឺរ៉ុប​ បាន​ឆ្លើយ​បញ្ជាក់​គោល​ជំហរ​បារាំង​ថា​ រដ្ឋាភិបាល​បារាំង​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​ស្ថាន​ការណ៍​នៅ​កម្ពុជាបាន​ទេ។ អឺរ៉ុប​មិន​គ្រាន់​តែ​ជា​ទីផ្សារ​ទេ​ អឺរ៉ុប​មានគុណ​តម្លៃ​ ជាពិសេស​ តម្លៃ​មនុស្ស​ បារាំងសុំឲ្យមានការចាប់ផ្ដើមសន្ទនា ដើម្បីរកផ្លូវប្រជាធិបតេយ្យឡើងវិញ។ ពុំនោះទេ​ យើង​នឹង​បង្ខំចិត្ត​ដកប្រពន្ធអនុគ្រោះពន្ធ EBA នៅ​ខែកុម្ភៈ​ខាង​មុខ​នេះ។

Debate at the French senate. Senator André Gattolin raised the question of EU preliminary report on the suspension of the EBA tariffs preferences scheme that has been submitted to Cambodia yesterday . « ... Under pressure, the Hun Sen regime has eased the detention conditions of one of the opposition leaders Mr. kem Sokha and the interim president Mr. Sam Rainsy has been warmly welcomed these last days in Malaysia and Indonesia ... France should take an active role in order to bring Cambodia back to democracy path in conformity with the 1991 paris peace agreement... ».  

The French Secretary of State for foreign affairs and Europe Jean Baptiste Lemoyne responded:  « the French government cannot sit idle with regards to the situation in Cambodia..... Europe is not only a market but also made of human values  ...the French government urges the Cambodia authorities to initiate a dialogue. ...without clear and verifiable improvement , we will be obliged next February to suspend the EBA scheme ».

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter