សូមជួយអ្នកទោសនយោបាយដែលពិការនេះផង​ / Cambodia: Please help this handicapped political prisoner

ចែករំលែក ៖​

១៧ វិច្ឆិកា ២០១៩ / 17 November 2019 - Handicapped political prisoner (*)

រូបថតនេះ បង្ហាញដោយមិនចាំបាច់អត្ថាធិប្បាយ អំពីលក្ខណៈងងឹតងងុល អយុត្តិធម៌ និងអមនុស្សធម៌ នៃការបង្ក្រាបនយោបាយ ក្រោមរបប ហ៊ុន សែន។ តាមព័ត៌មានចុងក្រោយ ដែលយើងទទួលបាន អ្នកទោសនយោបាយ ជាជនពិការនេះ ដែលមានឈ្មោះ ភុន យុទ្ធ អាយុ ៣២ ឆ្នាំ រស់នៅខេត្តសៀមរាប ហើយដែលអាជ្ញាធរចោទពីបទបះបោរ និងក្បត់ជាតិ មិនត្រូវបានដោះលែងនៅឡើយទេ ថ្ងៃនេះ ទោះជាសហភាពអឺរ៉ុប បានស្នើឲ្យរបប ហ៊ុន សែន ដោះលែងជាបន្ទាន់ អ្នកទោសនយោបាយទាំងអស់ យ៉ាងណាក៏ដោយ។
លោក ភុន យុទ្ធ ត្រូវបានគេចាប់ ពីព្រោះគាត់បាននិយាយថា គាត់មិនចូលចិត្ត ហ៊ុន សែន ហើយគាត់ត្រៀមខ្លួនទៅទទួល សម រង្ស៊ី។
បើលោកអ្នកចង់ជួយលោក ភុន យុទ្ធ សូមហៅទៅភរិយាគាត់ ដែលជាជនពិការដែរ តាមរយៈទូរស័ព្ទលេខ +855 96 93 53 098

(*) This photo speaks volumes about the blind, unjust and inhuman character of political repression in Hun Sen's Cambodia. According to the latest information, this handicapped political prisoner named Phun Yut, 32, living in Siem Reap province, who the authorities have accused of rebellion and treason, has still not been released despite the European Union request to Hun Sen to immediately release all political prisoners.
Mr. Phun Yut was arrested because he said he didn't like Hun Sen and would welcome Sam Rainsy.
If you want to help Phun Yut, please call his wife, also a handicapped person, at +855 96 93 53 098.

នេះជាលំនៅដ្ឋានលោក ភុន យុទ្ធ នៅទីរួមខេត្តសៀមរាប។ គាត់ត្រូវបានគេចាប់ ពីព្រោះគាត់បាននិយាយថា គាត់មិនចូលចិត្ត ហ៊ុន សែន ហើយគាត់ត្រៀមខ្លួនទៅទទួល សម រង្ស៊ី។
This is the home of Mr. Phun Yut in Siem Reap provincial capital. He was arrested because he said he didn't like Hun Sen and would welcome Sam Rainsy.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter