កិច្ចព្រមព្រៀងទាំងឡាយ ដែលរបប ហ៊ុន សែន សព្វថ្ងៃ បានចុះហត្ថលេខាជាមួយបរទេស ជាកិច្ចព្រមព្រៀងខុសច្បាប់ គ្មានតម្លៃអ្វីទាល់តែសោះ / Any agreements signed by the current Hun Sen regime are invalid (*)

ចែករំលែក ៖​

២១ វិច្ឆិកា ២០១៩ / 21 November 2019 - Any agreements signed by the current Hun Sen regime are invalid (*)

របប ហ៊ុន សែន សព្វថ្ងៃ ជារបបខុសច្បាប់ ដែលចេញមកពីការបោះឆ្នោតក្លែងក្លាយ ឆ្នាំ ២០១៨។ ការបោះឆ្នោតក្លែងក្លាយនេះ ត្រូវបានប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោកថ្កោលទោសថាជាការបោះឆ្នោត ខុសគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយមិនមានគណបក្សសង្គ្រោះជាតិចូលរួម ហើយដែលមិនអាចយកជាការបានទេ។ ដូច្នេះ របប ហ៊ុន សែន សព្វថ្ងៃ មិនមែនតំណាងឲ្យប្រជារាស្ត្រខ្មែរទេ ហើយក៏មិនអាចយកឈ្មោះប្រជារាស្ត្រខ្មែរ ទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងណាមួយ ជាមួយបរទេសបានឡើយ។ នេះមានន័យថា កិច្ចព្រមព្រៀងទាំងឡាយ ដែលរបប ហ៊ុន សែន សព្វថ្ងៃ បានចុះហត្ថលេខាជាមួយបរទេស ជាកិច្ចព្រមព្រៀងខុសច្បាប់ គ្មានតម្លៃអ្វីទាល់តែសោះ។ ជាពិសេស រដ្ឋាភិបាលកម្ពុជា ថ្ងៃក្រោយ ដែលកើតចេញមកពីឆន្ទៈប្រជារាស្ត្រខ្មែរពិតប្រាកដ ច្បាស់ជាមិនទទួលស្គាល់កិច្ចព្រមព្រៀងទាំងនោះ មានជាអាទិ៍ កិច្ចសន្យាខ្ចីប្រាក់ពីប្រទេសចិនរាប់ពាន់លានដុល្លារ ដែលប្រជារាស្ត្រខ្មែរ មិនត្រូវសងជំនួស ហ៊ុន សែន ទេ។

(*) The Hun Sen government is illegitimate and illegal because it stems from the fake election held in 2018, the bogus nature of which has been decried by all the world's democratic countries. Therefore, any future democratic government in Cambodia will not recognise contracts signed by the current Phnom Penh regime which is not entitled to represent the Cambodian people. In particular, loans contracted by the authoritarian, corrupt and irresponsible Hun Sen regime will not be reimbursed.

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter