ភស្តុតាងមិនអាចប្រកែកបាននៃ«ករណីក្បត់ជាតិ»របស់លោក សម រង្ស៊ី / Irrefutable evidence of "treason" against Sam Rainsy (*)

ចែករំលែក ៖​

០៣ ធ្នូ ២០១៩ / 03 December 2019 - Irrefutable evidence of "treason" against Sam Rainsy (*)

ឯកសារភ្ជាប់មកជាមួយនេះ ជាភស្តុតាងមិនអាចប្រកែកបាន ដែលបង្ហាញថា មុនលោក កឹម សុខា ទៅទៀត លោក សម រង្ស៊ី បានសមគំនិត ជាមួយសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០០២ ម្ល៉េះ ដើម្បីផ្តួលរំលំរបប ហ៊ុន សែន តាមរយៈបដិវត្តន៍ពណ៌។ ដូច្នេះ ត្រូវតែយកលោក សម រង្ស៊ី ទៅកាត់ទោសផងដែរ ពីបទក្បត់ជាតិ! មិនត្រូវឲ្យលោក សម រង្ស៊ី រួចខ្លួនតែម្នាក់ឯងទេ! មិនត្រូវមានស្តង់ដារពីរទេ មួយសម្រាប់លោក កឹម សុខា មួយទៀតសម្រាប់លោក សម រង្ស៊ី!

ខ្ញុំ សម រង្ស៊ី ជាអ្នកបង្ហោះព័ត៌មាននេះ។ អ្វីដែលខ្ញុំលើកឡើងខាងលើនេះ គ្រាន់តែជាការឌឺដង និងចំអកឲ្យតុលាការអាយ៉ង ហ៊ុន សែន តែប៉ុណ្ណោះ។ ឯកសារចេញមកពីស្ថាប័នអាមេរិកាំង International Republican Institute (IRI) តាំងពីឆ្នាំ ២០០២ ម្ល៉េះ បង្ហាញថា អង្គការអាមេរិកាំងនានា (IRI, NDI, USAID -ល-) ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក ធ្លាប់មានទំនាក់ទំនង និងធ្លាប់ជួយគណបក្ស សម រង្ស៊ី ក្រោយមកទៀត គណបក្សសង្គ្រោះជាតិ តាំងពីយូរឆ្នាំណាស់មកហើយ ពិតមែន។ តែការទំនាក់ទំនង និងជំនួយទាំងនោះ មិនមានអ្វីពាក់ព័ន្ធ អំពើហិង្សា និងអំពើខុសច្បាប់ ណាមួយឡើយ។ ទំនាក់ទំនង និងជំនួយទាំងនោះ គឺជាសកម្មភាពបណ្តុះបណ្តាលគំនិតប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងអភិបាលកិច្ចល្អ តែប៉ុណ្ណោះ ដែលមានលក្ខណៈស្របច្បាប់ និងអហិង្សា។ វាគ្មានពាក់ព័ន្ធអ្វី ទៅនឹងការផ្តួលរំលំ របបណាមួយ ឬការធ្វើដិវត្តន៍ពណ៌ណាមួយ ទាល់តែសោះ។

(*) The attached document is a more convincing piece of evidence that, long before Kem Sokha, Sam Rainsy was colluding with the U.S. as early as 2002 to topple the Phnom Penh regime led by Hun Sen through a colour revolution. Therefore, Sam Rainsy must also be prosecuted for treason! No special favours for Sam Rainsy! No double standards!

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter