១០ ចំណុច ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា / Ten Points to Resolve Cambodia's Political Crisis (*)

ចែករំលែក ៖​

០៩ ធ្នូ ២០១៩ / 09 December 2019

១០ ចំណុច ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា / Ten Points to Resolve Cambodia's Political Crisis (*)

១- ហ៊ុន សែន ចង់ក្តោបក្តាប់អំណាចមួយជីវិត ពីព្រោះគាត់ត្រូវការនិទណ្ឌភាព គឺការគេចផុតពីការកាត់ទោស។ មានតែអំណាចផ្តាច់ការទេ ដែលអាចធានានិទណ្ឌភាព ឲ្យ ហ៊ុន សែន។ បុគ្គលនេះ ត្រូវការនិទណ្ឌភាព ពីព្រោះគាត់បានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន តាំងពីគាត់បានឡើងកាន់អំណាច ៣៥ ឆ្នាំមកហើយ។

២- ហ៊ុន សែន កាន់តែភ័យឡើងៗ ពីការបាត់បង់អំណាច ដោយឃើញប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិ កាន់តែកើនឡើងៗ។

៣- ចំនួនសម្លេងឆ្នោតដ៏សន្ធឹកសន្ធាប់ (៤៤ ភាគរយ ក្រោយពីការលួចបន្លំសន្លឹកឆ្នោត ពីសំណាក់គណបក្សកាន់អំណាច) ដែលគណបក្សសង្គ្រោះជាតិទទួលបាន ក្នុងការបោះឆ្នោតជាតិ ខែកក្កដា ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧ បានធ្វើឲ្យ ហ៊ុន សែន ស្លន់ស្លោមែនទែន ដែលជាហេតុនាំឲ្យគាត់សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីកុំឲ្យគណបក្សនេះចូលរួមការបោះឆ្នោតជាតិ ខែកក្កដា ២០១៨។

៤- ការរំលាយគណបក្សសង្គ្រោះជាតិ ដោយអត្តនោម័ត ក្នុងឆ្នាំ ២០១៧ បង្ហាញថា ហ៊ុន សែន មិនហ៊ានលេងល្បែងប្រជាធិបតេយ្យ តទៅទៀតទេ ហើយ ហ៊ុន សែន ក៏បង្ហាញពីសារជាតិគាត់ជាជនផ្តាច់ការ ដោយមិនអៀនខ្មាស។

៥- ការចោទប្រកាន់លោក កឹម សុខា ដោយគ្មានមូលដ្ឋាន ពីបទក្បត់ជាតិ គឺគ្រាន់តែជាលេស ដែល ហ៊ុន សែន បានប្រើប្រាស់ ដើម្បីចាប់ឃុំឃាំងលោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ និងប្លន់តំណែងដែលគណបក្សសង្គ្រោះជាតិ ទទួលបានពីការបោះឆ្នោត ឆ្នាំ ២០១៣ និង ២០១៧។

៦- អំពើព្រៃផ្សៃរបស់ ហ៊ុន សែន បាននាំមកនូវការថ្កោលទោសជាច្រើន ពីសហគមន៍អន្តរជាតិ។ ជាពិសេស សហភាពអឺរ៉ុប បានគម្រាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បើ ហ៊ុន សែន មិនឆ្លើយតបជាវិជ្ជមាន ចំពោះសំណើសហភាពអឺរ៉ុប មួយចំនួន មុនថ្ងៃ ១២ ធ្នូ ២០១៩។ សហភាពអឺរ៉ុប តម្រូវឲ្យ ហ៊ុន សែន ដោះលែងលោក កឹម សុខា ទម្លាក់ចោលរាល់ការចោទប្រកាន់មកលើលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត ហើយប្រគល់សងតំណែងទាំងអស់ដែល ហ៊ុន សែន បានប្លន់ពីគណបក្សសង្គ្រោះជាតិ។ សហភាពអឺរ៉ុប ក៏ទាមទារផងដែរ ឲ្យ ហ៊ុន សែន រៀបចំយន្តការប្រជាធិបតេយ្យឡើងវិញ ជាពិសេស បើកផ្លូវឲ្យគណបក្សប្រឆាំង ដំណើរការឡើងវិញ។ ក្នុងកាលៈទេសៈបច្ចុប្បន្ន មិនមានគណបក្សប្រឆាំងណា ក្រៅពីគណបក្សសង្គ្រោះជាតិទេ ដែលទទួលបានការគាំទ្រយ៉ាងអធិកអធម ពីប្រជារាស្ត្រខ្មែរ។

៧- ការទាមទាររបស់សហភាពអឺរ៉ុបខាងលើនេះ ត្រូវបាន ហ៊ុន សែន ប្រឆាំងដាច់ខាត ពីព្រោះគាត់ខ្លាចបាត់បង់អំណាច និងបាត់បង់និទណ្ឌភាព។ ល្បិចរបស់ ហ៊ុន សែន ដែលខ្លាចជាទីបំផុត គណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ គឺគាត់ចង់បំបែក កឹម សុខា ពី សម រង្ស៊ី ដើម្បីប្រាប់ទៅសហភាពអឺរ៉ុបវិញថា មិនចាំបាច់ទាមទារឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ ពីព្រោះគណបក្សនេះ កំពុងតែបែកបាក់គ្នា។

៨- ទាំង កឹម សុខា ទាំង សម រង្ស៊ី យល់ច្បាស់អំពីល្បិចកលរបស់ ហ៊ុន សែន ខាងលើនេះ ហើយអ្នកទាំងពីរ នៅតែរួមកម្លាំងគ្នាជានិច្ច ដើម្បីទាមទារឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ទោះជាលោក កឹម សុខា មិនអាចនិយាយខ្លួនឯងបានយ៉ាងដូច្នេះ នៅពេលនេះ ក៏ដោយ។

៩- ហ៊ុន សែន មិនអាចបង្ហាញភស្តុតាងអ្វី ឬសាក្សីណា ដែលសហភាពអឺរ៉ុប អាចជឿបាន ហើយដែលបញ្ជាក់ថាលោក កឹម សុខា បានធ្វើអ្វីខុស ដូច ហ៊ុន សែន ចោទប្រកាន់។ ដូច្នេះ ពេលណា ហ៊ុន សែន ត្រូវទទួលស្គាល់ថាលោក កឹម សុខា គ្មានទោសពៃរ៍អ្វីទេ ពេលនោះ ហ៊ុន សែន ត្រូវយល់ព្រម ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដោយស្វ័យប្រវត្តិ។

១០- បើ ហ៊ុន សែន មានះយកលោក កឹម សុខា ទៅកាត់ទោស ទោះបីលោក កឹម សុខា មិនបានធ្វើអ្វីខុសឡើយ ហើយក្រោយពីការកាត់ទោសនោះ បើ ហ៊ុន សែន ស្នើឲ្យព្រះមហាក្សត្រលើកលែងទោសក្លែងក្លាយ ឲ្យលោក កឹម សុខា យ៉ាងណាក៏ដោយ ក៏សហភាពអឺរ៉ុប មិនអាចទទួលយកដំណោះស្រាយសម្រាប់តែបុគ្គលម្នាក់ ជាបាយឡុកបាយឡបែបនេះបានទេ ពីព្រោះវាមិននាំមកនូវការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញឡើយ។ ហ៊ុន សែន កំពុងតែទាល់ច្រក ពីព្រោះគាត់ជាប់អន្ទាក់ ដែលគាត់បានដាក់ខ្លួនឯង។

សម រង្ស៊ី
សហស្ថាបនិក អតីតប្រធាន និងជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន ដែលស្ថិតនៅក្រៅប្រទេស មានជាអាទិ៍ ប្រធានស្តីទី ដែលត្រូវបានតែងតាំង បន្ទាប់ពីប្រធាន កឹម សុខា ត្រូវបាន ហ៊ុន សែន ចាប់ឃុំឃាំង ព្រមទាំងអនុប្រធាន ២ រូប (លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង) ក្នុងចំណោមអនុប្រធាន ៣ រូប (លោក ប៉ុល ហំម មិនហ៊ាននិយាយស្តីអ្វីទេ ពីប្រទេសកម្ពុជា)។ ថែមពីលើនេះ មានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ១៥ រូបលើ ២៥ ដែលកាន់តំណែង តាំងពីមុន ឆ្នាំ ២០១៧ ក្នុងនោះមានទាំងអនុប្រធាន ២ រូបខាងលើ ផងដែរ។

(*) English version

09 December 2019

TEN POINTS TO RESOLVE CAMBODIA'S POLITICAL CRISIS

1- Hun Sen will not easily accept to give up power of his own will. Accustomed to autocratic power since 1985 and having committed many reprehensible acts in the course of his long rule, he is seeking at any price to ensure the impunity that only power can guarantee.

2- In the face of the rise of the united democratic opposition represented by the CNRP, symbolised by the partnership between Kem Sokha and Sam Rainsy and strongly supported by a youth impatient for change in a country classed among the most authoritarian, poor and corrupt in the world, Hun Sen has no other option but to intensify the repressive nature of his regime.

3- The most recent spectacular performances of the opposition CNRP, which won 44% of votes in the legislative elections of July 2013 and the local elections of June 2017, despite the many irregularities favouring the ruling party, forced Hun Sen’s hand and led him to order the dissolution of the CNRP before the very controversial legislative elections of July 2018,.

4- The recent repression does not simply signify a change of the rules of the game, but a change of the game itself, imposed by Hun Sen. The authoritarian leader has brutally rejected democracy and no longer bothers to keep up a façade for appearances.

5- A false accusation of "treason" made against Kem Sokha served as the pretext for his arrest and the dissolution of the CNRP. This dissolution entailed the banning of 118 CNRP leaders from all political activity and the confiscation of the elected posts which the CNRP had obtained through universal suffrage. These posts which the opposition had won, nationally and locally, were redistributed to supporters of the ruling party.

6- Faced with this negation of universal suffrage and this rejection of fundamental democratic principles and mechanisms, the international community, with the exception of China, reacted with condemnation. The strongest reaction came from the European Union, which issued a kind of ultimatum to Cambodia in urging the country to re-establish democratic mechanisms before 12 December 2019, or face the suspension of the trading advantages which are vital for the Cambodian economy known as “Everything but Arms" (EBA). The European Union demands a reversal of course and the cancellation of all the repressive measures: the ending of the restrictions on the freedom of Kem Sokha, the dropping of all charges made against him and other CNRP leaders, the return of the elected positions that were wrongly confiscated and the restoring of fundamental democratic mechanisms, necessitating the presence and participation of a real opposition in the country’s political life. In current circumstances, the CNRP is the only credible opposition party, because it is the only one to have clear, unquestionable popular legitimacy.

7- The demands of the European Union face strong resistance associated with Hun Sen's ferocious will to preserve his absolute power. Hun Sen correctly identifies the democratic opposition, united under the banner of the CNRP, as the principal threat to his regime. Therefore, he seeks to destroy the CNRP by any means. He is now putting pressure on Kem Sokha – who is still in the position of a hostage – to try to make him break his alliance with Sam Rainsy, so leading to a fatal division of the democratic opposition.

8- Neither Kem Sokha nor Sam Rainsy are fooled by Hun Sen’s manoeuvres. Both understand the overriding necessity of standing united so that the cause of democracy will prevail. This union can only continue in the context of a CNRP that has to be legally reinstated, corresponding to the fundamental and legitimate demand of Cambodian democrats for the rehabilitation and reactivation of the CNRP.

9- Since Kem Sokha has been wrongly accused of "treason" and "collusion" with the United States to overthrow the Phnom Penh regime by violent and illegal means – an accusation without foundation which only served as a pretext for Hun Sen to dissolve the CNRP – the rehabilitation of the CNRP and all its leaders logically poses no problem: it must automatically follow from the rehabilitation of Kem Sokha himself once his innocence is recognised. A virtuous cycle of rehabilitation must replace the vicious cycle of repression.

10- This will lead to the moment of truth. Hun Sen will finally have to demonstrate logic and good faith. The truth is that Hun Sen is trapped by his own hand, because cynicism has its limits. The accusation of "treason" against Kem Sokha, which is at the origin of the repressive measures taken by Hun Sen since 2017, is in the process of falling apart. Hun Sen must himself recognise that there is no serious evidence to support this accusation. Hun Sen must therefore either absolve Kem Sokha and lift all restrictions on his rights and liberties, so fully rehabilitating him, or very quickly organise a judicial farce to condemn Kem Sokha for an imaginary crime, which would be unacceptable to the international community and the European Union. Even if a conviction of Kem Sokha were to be followed by a royal pardon, such a personal arrangement would not re-establish democracy and the rule of law as expected by all friends of Cambodia.

Sam Rainsy

Co-founder, former president and current interim president, CNRP.

The management team of the CNRP, currently in exile abroad, is made up of the interim party president appointed after the arrest of leader Kem Sokha, two of the party's three vice presidents (Mu Sochua and Eng Chhai Eang), and fifteen of the twenty-five members of the party's permanent committee who have held their posts since before the arbitrary and illegal dissolution of the party by Hun Sen in 2017.

 

ព័ត៌មានថ្មីបំផុត
មោទនភាពកម្ពុជា / Cambodia’s pride (*)
ហ៊ុន សែន ត្រូវតែបិទកាស៊ីណូជាបន្ទាន់ ទោះជាបនល្បែងស៊ីសង និងអំពើពាលាអាវ៉ាសែគ្រប់បែបយ៉ាង ផ្តល់ប្រាក់ចំណូលឲ្យថ្នាក់ដឹកនាំពុករលួយ ច្រើន យ៉ាងណាក៏ដោយ ពីព្រោះរដ្ឋអំណាចត្រូវតែការពារអាយុជីវិតប្រជាពលរដ្ឋ មុនអ្វីៗទាំងអស់។​ / (*) Even though the gambling industry is a major source of cash -- in the form of bribes and commissions -- for the corrupt Hun Sen regime, nothing is more important than people's live.
ខួបទី ២៣ នៃអំពើភេរវកម្មបោកគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧ / 23rd anniversary of the 30 March 1997 grenade attack in Phnom Penh (*)
យុទ្ធសាស្ត្រដើម្បីជៀសវាងកុំឲ្យសេដ្ឋកិច្ចពិភពលោកដួលរលំ នៅពេលដែលជំងឺ COVID-19 កំពុងតែរាតត្បាត / How to Prevent COVID-19 From Paralysing the World’s Economy
ការចាប់ខ្លួនមេដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំងទាំងបំពាន​ / Arbitrary arrest of CNRP local leader in Kampong Chhnang province
Flag Counter