សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ទ្រី ភាព និង គន់ គីម ព្រមទាំងក្រុមគ្រួសារ នៅក្នុងបញ្ជីបង្កកទ្រព្យសម្បត្តិ / The USA now sanctioned more Hun Sen’s inner circle, Kun Kim and Try Pheap after Hing Bun Heang

ចែករំលែក ៖​

០៩ ធ្នូ ២០១៩ / 09 December 2019

យើងទើបតែបានទទួលដំណឹង ថ្ងៃនេះ ថា បក្ខពួក ហ៊ុន សែន ក្នុងនោះមាន គន់ គីម, ទ្រី ភាព និងក្រុមគ្រួសារ ចាប់ផ្តើមទទួលទណ្ឌកម្ម យោងច្បាប់ថ្មី Magnitsky Act ដែលដាក់ទណ្ឌកម្មលើជនឧក្រិដ្ឋទូទាំងពិភពលោក ដែលនឹងត្រូវគេរឹបអូសទ្រព្យសម្បត្តិ នៅសហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោម៖

https://www.treasury.gov/resource-center/sanctions/OFAC-Enforcement/Pages/20191209.aspx?fbclid=IwAR2KeQ-OLjNZZI8W2ToM4j47PjJ612br_NsSG-yjYXzpfcewGhq6etpS2Bs

https://home.treasury.gov/news/press-releases/sm849?fbclid=IwAR2zW_Yew__aIyXWbNcjriHS49gs3U6HtR0JdykL5c7EeXJCntGPVPLR3AA

 

លោក​ Steven T. Mnuchin ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុអាមេរិក​បាន​បញ្ជាក់​ថា៖

«អំពើ​ពុករលួយ​បាន​ដកសិទ្ធិមិន​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ធនធាន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ មិន​ទទួលបាន​សេវា​ចាំបាច់​ជាមូលដ្ឋាន និង​ឱកាស​សេដ្ឋកិច្ច​ ក្នុងពេល​ជាមួយ​គ្នា​នោះ​គឺបាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ក្តាប់​តូច​មានទ្រព្យធន ហើយ​បាន​បំផ្លាញ​បរិស្ថាន បង្កអស្ថិភាព​នយោបាយ​ និង​ជម្លោះ‍»។

លោក​ឧកញ៉ា ទ្រី ភាព​ត្រូវ​ចោទ​ថា​បាន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាពពុករលួយ​ដោយ​ផ្ទាល់​និង​ដោយ​មិន​ផ្ទាល់​ ដែល​ក្នុងនោះ​មាន​ការគ្រប់គ្រង​ទ្រព្យ​សម្បត្តិរដ្ឋ​មិនត្រឹមត្រូវ រឹបអូស​ទ្រព្យ​សម្បត្តិ​ឯកជន​ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​រដ្ឋាភិបាល​ឬ​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​ឬ​សូកប៉ាន់។​

សេចក្តី​ប្រកាសព័ត៌មាន​បាន​បន្ថែម​ថា៖

«[ទ្រី] ភាព​បាន​ប្រើប្រាស់​បណ្តាញ​ដ៏ធំ​របស់គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្កើតក្រុមហ៊ុន​ឈើហ៊ុន​ខុសច្បាប់​ដ៏ធំ​ដោយ​ឃុបឃិត​ជាមួយ​នឹង​មន្ត្រី​កម្ពុជា​ ក្នុងនោះ​មាន​ការទិញ​ការការពារ​ពី​រដ្ឋាភិបាល​ ដែល​មានក្រុមយោធាជាដើម ដើម្បីការពារ​សកម្មភាព​លក់ដូរ​ផលិតផល​ខុស​ច្បាប់‍»។

ចំណែក​លោក​គន់ គីម​ គឺ​ជា​មនុស្ស​សំខាន់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កោះកុង​ហើយ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​របស់​ចិន។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា៖

«លោក​គន់ គីម បាន​ប្រើប្រាស់​កងកម្លាំង​ខេមរភូមិន្ទ ទៅ​គំរាម​កំហែង កម្ទេច​ផ្ទះ និង​ឈូស​ឆាយដីតាមការចង់​បាន​របស់​ក្រុមហ៊ុន​ចិន។ លោក​គន់ គីម​ត្រូវបាន​ដក​ចេញពី​តំណែង​អគ្គមេបញ្ជាការរង​នៃកងយោធពល​ខេមភូមិន្ទ​ដោយសារ​តែ​មិន​បាន​បែងចែក​ផលប្រយោជន៍​ពី​របរ​ខុសច្បាប់​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​ក្នុងរដ្ឋាភិបាល‍»។

កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ក៏បាន​ដាក់​ទណ្ឌកម្ម​លោកនាយ​ឧត្តម​សេនីយ៍​ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កងអង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ផងដែរក្រោមច្បាប់​Global Magnitskyនេះ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ និងលោក​គន់ គីម​ក៏ដូចជាលោក​ឧកញ៉ា​ទ្រីភាព​នៅ​មិន​ទាន់​បញ្ចេញប្រតិកម្ម​អ្វីនៅឡើយទេ។

ខាងក្រោម​នេះ​ជា​បញ្ជី​ក្រុមហ៊ុនដែល​ត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម៖

ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ទ្រី ភាព មាន៖

១- Try Pheap Group Co., Ltd.;

២- M.D.S. Import Export Co., Ltd.;

៣- Try Pheap Dry Port Co., Ltd.;

៤- Try Pheap Engineering & Construction Co., Ltd.;

៥- Try Pheap Grand Royal Co., Ltd.;

៦- Try Pheap Import Export Co., Ltd.;

៧- Papa Petroleum Co., Ltd.;

៨- Try Pheap Property Co., Ltd.;

៩- Try Pheap Travel & Tours Co., Ltd.;

១០- M D S Thmorda S E Z Co., Ltd.;

១១- Try Pheap Oyadav S E Z Co., Ltd.

ក្រុមហ៊ុន​របស់​លោក​គន់ គីម មាន៖

១- 7 Makara Phary Co., Ltd. គ្រប់គ្រងដោយ​អ្នកស្រី​គីម សុផារី

២- K D Rubber Plantation Co., Ltd. គ្រប់គ្រងដោយអ្នកស្រី​គីង ចាន់ឌី

៣- Cambo Elite Security Force Co., Ltd. គ្រប់គ្រងដោយអ្នកស្រីគីម សុផារី

៤- Romdoul Capital Pawn Co., Ltd.

និង​ ៥- Romdoul Development Co., Ltd. គ្រប់គ្រងដោយ​លោក​គីម ផារ៉ា

ព័ត៌មានពី VOA: សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​​ឧកញ៉ាទ្រីភាព​និង​ឧត្តមសេនីយ៍​​គន់ គីម​និង​ក្រុមគ្រួសារ

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter