១៩ តុលា ២០២០ / Oct 19, 2020
នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី លោក ឌិន វ៉ារិន ជាលេខាធិការគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខគប់ដុំថ្មចំក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ / On October 19, 2020 at 9.30 AM Mr. Din Varin the Cnrp executive committee secretary and an elected member of the Khan ( district) of Meanchey, Phnom Penh has been attacked by an unknown individual who has thrown a stone to his head, causing heavy head injury. He has been admitted to a hospital intensive care unit.
លោក ឡុញ ម៉ានី សកម្មជនគណបក្សសង្គ្រោះជាតិ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជនល្មើសក្រោមការរៀបចំរបស់អាជ្ញាធរនៃរបបលោក ហ៊ុន សែន លបវាយប្រហារឲ្យរបួសក្បាលជាទម្ងន់នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០។ / Lonh Mani CNRP activist in Meanchey district, Phnom Penh, was attacked by the authority of the Hun Sen regime near freedom park, causing heavy head injury on September 07, 2020.
លោក ហ៊ិន ឆាន សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសដាច់សរសៃឈាមខួរក្បាលនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកភ្លាមៗបន្ទាប់ពីគាត់ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ / Mr. Hin Chharn, member of CNRP executive committee in Romeas Haek district, Sway Rieng province, suffered a stroke and was sent to the district hospital shortly after he was illegally arrested by the authorities of the Hun Sen regime on March 20, 2020.
លោក ខៀវ ឌីន សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ នៅសង្កាត់ កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនល្មើសក្រោមការរៀបចំរបស់អាជ្ញាធរនៃរបបលោក ហ៊ុន សែន លបវាយប្រហារឲ្យរបួសក្បាលជាទម្ងន់ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០។ / Khiev Din member of CNRP executive committee in Kakab 1 commune, Porsenchey district, Phnom Penh, was attacked by the authority of the Hun Sen regime on January 20, 2020.
លោក សួន ចំរើន សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ត្រូវបានជនល្មើសក្រោមការរៀបចំរបស់អាជ្ញាធរនៃរបបលោក ហ៊ុន សែន លបវាយប្រហារឲ្យរបួសជាទម្ងន់ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩។ / Suon Chamreun, member of CNRP working team in Battambang province, was attacked by the authority of the Hun Sen regime on December 22, 2019.
លោក ហេង ច័ន្ទសុទ្ធី អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនល្មើសក្រោមការរៀបចំរបស់អាជ្ញាធរនៃរបបលោក ហ៊ុន សែន លបវាយប្រហារឲ្យរបួសក្បាលជាទម្ងន់ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩។ / Heng ChanSothy, Vice Chair of CNRP executive committee in Porsenchey district, Phnom Penh, was attacked by the authorities of the Hun Sen regime on December 21, 2019.
លោកស្រី ទេព ច័ន្ទសុខៃយ៉ា ចៅសង្កាត់រងទី ០២ គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរឬស្សីទី ០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានជនល្មើសក្រោមការរៀបចំរបស់អាជ្ញាធរនៃរបបលោក ហ៊ុន សែន លបវាយប្រហារឲ្យរបួសក្បាលជាទម្ងន់ នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៩។ / Tep ChanSokhaiya member of CNRP executive committee in O'Russey commune, 7 Makara district, Phnom Penh, was attacked by the authority of the Hun Sen regime on December 06, 2019.