​សារជូនពរ ពីលោក សម រង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ជូនចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស / Sam Rainsy’s new year 2020 message to the Cambodian people

ចែករំលែក ៖​

៣១ ធ្នូ ២០១៩ / 31 December 2019 - Sam Rainsy's good wishes for the Cambodian people for the new year 2020

ឆ្នាំ ២០២០ គឺជាឆ្នាំនៃការផ្លាស់ប្តូរ ពីអ្វីដែលអាក្រក់ មកអ្វីដែលល្អប្រសើរជាងមុន! 2020 will be the year of positive change!

សារជូនពរ ពីលោក សម រង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ជូនចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នេះ ខ្ញុំ សម រង្ស៊ី សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់បងប្អូនជនរួមជាតិ និងកូនក្មួយ កូនចៅគ្រប់រូប សូមឲ្យមានសុខភាពល្អ អាយុយ៉ឺនយូរ សូមឲ្យមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួន ហើយសូមឲ្យទទួលបានជោគជ័យ ដូចសេចក្តីប្រាថ្នា ក្នុងគម្រោងការងារ គម្រោងសិក្សា និងគម្រោងដ៏សុចរិតគ្រប់បែបយ៉ាងទាំងអស់។

ជាពិសេស ខ្ញុំសូមប្រសិទ្ធពរ ជូនប្រទេសកម្ពុជា សូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នា ទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរ ភាគច្រើនលើសលប់ ប្រាថ្នាចង់បាន គឺការគោរពឆន្ទៈរបស់ប្រជារាស្ត្រ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ហើយចង់រស់នៅក្រោមរបបប្រជាធិបតេយ្យដ៏ពិតប្រាកដ។

មានចំណុចដ៏សំខាន់មួយចំនួន ដែលយើងប្រាថ្នា ចង់ឃើញក្នុងឆ្នាំថ្មីនេះ ៖
១- សូមឲ្យប្រទេសកម្ពុជា រក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីរក្សាទីផ្សារនៅទ្វីបអឺរ៉ុប និងរក្សាការងារ និងប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនី រាប់សែននាក់។
២- សូមឲ្យជនរងគ្រោះ ដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាងទាំងអស់ ពីអតីតកាល ទទួលបាននូវយុត្តិធម៌ត្រឹមត្រូវ ក្នុងអំឡុងឆ្នាំថ្មីនេះ។
៣- សូមឲ្យយុវជន យុវតីខ្មែរ អាយុក្រោម ៣៥ ឆ្នាំ ដែលតាំងពីកើតមក មិនដែលស្គាល់អ្វី ក្រៅពីអំណាចផ្តាច់ការ និងភាពព្រៃផ្សៃ ក្រោមរបបសព្វថ្ងៃ ដឹកនាំដោយអតីតកម្មាភិបាលខ្មែរក្រហម ដែលជាជនអវិជ្ជា អសីលធម៌ និងអសមត្ថភាព ដែលធ្វើឲ្យប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសពុករលួយជាងគេ ក្រីក្រជាងគេ និងអន់ថយជាងគេក្នុងពិភពលោក សូមឲ្យយុវជន យុវតីទាំងនោះ ចាប់ផ្តើមឃើញពន្លឺសេរីភាព ប្រកបដោយយុត្តិធម៌ និងបញ្ញាញាណ ដែលនឹងនាំផ្លូវឲ្យយុជន យុវតីទាំងនោះ ធ្វើដំណើរឆ្ពោះទៅរកអនាគតដ៏ភ្លឺថ្លារុងរឿង ដូចយុវជន យុវតី ក្នុងអរិយប្រទេស លើពិភពលោក ដែលថ្នាក់ដឹកនាំគេមានលក្ខណៈសម្បត្តិត្រឹមត្រូវ។
៤- សូមឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ ចេះភ្ញាក់ខ្លួន និងចេះកែខ្លួន បើអាចធ្វើទៅបាន ហើយសូមឲ្យមានឆន្ទៈកែលម្អនយោបាយដ៏អាក្រក់របស់ខ្លួន ជាពិសេស សូមឲ្យចេះគោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីបញ្ចៀសការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដូចមានចែងក្នុងចំណុចទី១ ខាងលើ។
៥- សូមឲ្យកម្លាំងប្រជារាស្ត្រ គឺកម្លាំងជនជាតិខ្មែរ ដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់សេរីភាព និងស្រលាញ់យុត្តិធម៌ ទន្ទឹមនឹងមានឆន្ទៈប្រឆាំងអំពើពុករលួយ និងគំនិតបក្ខពួកនិយម និងគ្រួសារនិយម សូមឲ្យកម្លាំងអ្នកស្នេហាជាតិ និងអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យទាំងនោះ ទទួលបានជ័យជំនះជាស្ថាពរ លើរបបផ្តាច់ការ និងក្បត់ជាតិសព្វថ្ងៃ។

ធ្វើនៅថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០១៩

សម រង្ស៊ី

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter