ហ៊ុន សែន បន្លំធ្វើជាមានចិត្តមេត្តា​ ករុណា / HUN SEN'S FAKE COMPASSION / LA FAUSSE COMPASSION DE HUN SEN

ចែករំលែក ៖​

១៦ កុម្ភៈ ២០២០ / 16 February 2020 

យើងមិនជំទាស់ការជួយសង្គ្រោះអ្នកដទៃទេ តែ ហ៊ុន សែន ត្រូវតែគិតគូរពីសុខភាព និងអាយុជីវិតប្រជាពលរដ្ឋខ្មែរ នៅលើទឹកដីប្រទេសកម្ពុជា ជាមុនសិន គឺមិនត្រូវឲ្យជនជាតិចិន មកពីប្រទេសចិន រាប់រយរាប់ពាន់នាក់ ដែលអាចផ្ទុកមេរោគ វីរុសកូរ៉ូណា ចូលមកប្រទេសកម្ពុជាតាមចិត្ត ដូចសព្វថ្ងៃនេះទេ។ ដោយសារតែការបើកចំហឲ្យជនជាតិចិន ដែលអាចនាំមកជំងឺ បណ្តាលមកពីមេរោគវីរុសកូរ៉ូណានេះ ចូលមកប្រទេសកម្ពុជាតាមចិត្ត ទើប ហ៊ុន សែន ទទួលសម្ពាធពីអន្តរជាតិ ឲ្យកប៉ាល់ Westerdam ដែលដឹកអ្នកដំណើរអន្តរជាតិជាង ២ ពាន់នាក់ ចូលមកសំចត នៅទីក្រុងព្រះសីហនុ កាលពីថ្ងៃ ១៣ កុម្ភៈកន្លងទៅនេះ។ គេបានប្រាប់ទៅ ហ៊ុន សែន ថា បើគាត់ឲ្យជនជាតិចិន មកពីប្រទេសចិន ចូលមកប្រទេសកម្ពុជា តាមយន្តហោះ តាមចិត្ត យ៉ាងគគ្រឹកគគ្រេង ហេតុអ្វីបានជាគាត់មិនឲ្យកប៉ាល់ឈ្មោះ Westerdam ដែលដឹកអ្នកធ្វើដំណើរតាមសមុទ្រ ដែលមិនបានជាន់ដីប្រទេសចិនផង ហើយដែលមានហានិភ័យផ្ទុកមេរោគវីរុសកូរ៉ូណា តិចជាងជនជាតិចិនមកពីប្រទេសចិន ឆ្ងាយណាស់ ចូលមកឆ្លងកាត់ប្រទេសកម្ពុជាផងដែរ? ហ៊ុន សែន ឆ្លើយមិនរួច ក៏យល់ព្រមឲ្យកប៉ាល់ Westerdam ចូលមកសំចត នៅទីក្រុងព្រះសីហនុ ពីព្រោះបើគាត់មិនឲ្យកប៉ាល់នេះ ចូលមកសំចតទេ គេនឹងថា គាត់មិនមានភាពរលូន និងឡូហ្សិក (logic) ក្នុងខួរក្បាលគាត់ ទាល់តែសោះ។

(*) HUN SEN'S FAKE COMPASSION
Hun Sen couldn’t refuse to allow the over 2,000 passengers on the Westerdam cruise ship to disembark at Sihanoukville on 13 February as he continues to authorise thousands of Chinese to enter Cambodia each week on direct flights from China. The risk of these Chinese having coronavirus is much higher than for the Westerdam passengers, who had not recently set foot in China. Rejecting the Westerdam passengers would have been absurd.

LA FAUSSE COMPASSION DE HUN SEN
Hun Sen ne pouvait pas refuser le débarquement à Sihanoukville le 13 février dernier des quelque 2,000 passagers du paquebot de croisière Westerdam, étant donné qu'il continue d'autoriser des milliers de Chinois à débarquer chaque semaine au Cambodge d'avions venant directement de Chine. Le risque pour que ces Chinois de Chine soient porteurs du virus Corona est beaucoup plus élevé que pour les passagers du Westerdam qui n'avaient pas mis récemment les pieds en Chine. Rejeter les passagers du Westerdam eût été une absurdité.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter