លោក សម រង្ស៊ី ព្រួយបារម្ភថាលោក ហ៊ុន សែន ប៉ុនប៉ងបិទបាំងព័ត៌មានស្តីពីមេរោគវីរុសកូរ៉ូណា (COVID-19) ដូចដែលគាត់បានបិទបាំងព័ត៌មាន ស្តីពីជំងឺគ្រុនចាញ់ កាលពីជំនាន់ផែនការ ក៥ អញ្ចឹងដែរ​ / Sam Rainsy is concerned that Hun Sen is trying to cover up the spreading of Covid-19 virus in Cambodia the same way he covered up the spreading of Malaria among forced khmer recruits during the K5 operation in the 80’s.

ចែករំលែក ៖​

២១ កុម្ភៈ ២០២០ / 21 February 2020 - Remembering the K5 Wall (*)

ចងចាំ ផែនការ ក៥

ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហ៊ុន សែន បានកេណ្ឌប្រជាពលរដ្ឋឲ្យទៅស្លាប់រាប់ម៉ឺននាក់ ដើម្បីអនុវត្តផែនការ ក៥ នៅតាមដងព្រំប្រទល់ដែនជាមួយប្រទេសថៃ។ ពេលនោះ ប្រជាពលរដ្ឋភាគច្រើន ស្លាប់ដោយសារជំងឺគ្រុនចាញ់ តែ ហ៊ុន សែន បានបិទបាំងព័ត៌មាន ស្តីពីការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ ដោយសារជំងឺគ្រុនចាញ់នេះ។ នៅឆ្នាំ ២០២០ នេះ យើងព្រួយបារម្ភថា ហ៊ុន សែន ក៏ប៉ុនប៉ងបិទបាំងព័ត៌មានស្តីពីជំងឺរលាកផ្លូវដង្ហើម បណ្តាលមកពីមេរោគវីរុសកូរ៉ូណា ដូចគាត់បានបិទបាំងព័ត៌មាន ស្តីពីជំងឺគ្រុនចាញ់ កាលពីជំនាន់ផែនការ ក៥ អញ្ចឹងដែរ។
សូមរំលឹកថា ដោយសារតែ ចាន់ ស៊ី មិនព្រមអនុវត្តផែនការ ក៥ នេះ ឲ្យបានពេញលេញ ទើបគេដកគាត់ចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងខែធ្នូ ១៩៨៤ ហើយដាក់ ហ៊ុន សែន ជំនួសវិញ ក្នុងខែមករា ១៩៨៥។

(*) Remembering the K5 Wall

Early in 1984, the newly-installed Phnom Penh regime decided that a wall had to be built to seal the border between Cambodia and Thailand.

The requisitioning of civilians to build the wall, known as ‘K5’ started in September 1984. Construction involved clearing of a strip of land up to four kilometres wide along the border, digging trenches, setting up dams, building bamboo fences lined with barbed wire and mine fields, and building a road to convey troops.

The first batch of workers who were dispatched to build the wall was decimated by malaria. The government blamed the malaria fatalities on bad weather and said labourers were responsible for their own poor hygiene. Hun Sen, who became prime minister of Cambodia in January 1985, dismissed the risk from the sickness, describing it as easy to cure. The number of deaths from malaria alone during the construction of the K5 wall has been estimated at between 25,000 and 30,000.

The closed and isolated nature of Cambodia in the 1980s meant that the tragedy drew little international attention. Today, Cambodia, still ruled by Hun Sen, is confronted with a risk to public health with global implications in the shape of the coronavirus believed to have originated in Wuhan, China.

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter