២៦ មីនា ២០២០ / 26 March 2020
នៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០ ប្រហែលម៉ោង ៦ ព្រឹក មន្រ្តីនគរបាលជាច្រើននាក់បានឡោមព័ទ្ធផ្ទះរបស់មេដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ឆ្នាំង ហើយបានចាប់ខ្លួនគាត់។
លោក កែវ ថៃ អាយុ ៥០ ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រតិបត្តិខេត្ត របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃនៅថ្ងៃដដែលដើម្បីធ្វើការសាកសួរនិងឃុំខ្លួន៕
On March 26, 2020, around 6 am, several police officers surrounded the home of CNRP local leader in Kampong Chhnang province and put him under arrest.
Mr. Keo Thay, 50, head of CNRP provincial executive committee and a leader of the Cambodia Independent Teachers’ Association, was sent on the same day to the Ministry of Interior for questioning and held in police custody.