១០ មេសា ២០២០ / 10 April 2020 - Hun Sen started a coup today (*)
ថ្ងៃ ៣១ កុម្ភៈ មកដល់ហើយ!
គ្មាននរណាជឿទុកចិត្ត ហ៊ុន សែន ទៀតទេ សូម្បីតែនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា និងក្នុងជួរកងកម្លាំងប្រដាប់អាវុធក៏ដោយ ពីព្រោះគាត់និយាយអ្វី កាន់តែផ្តេសផ្តាសទៅៗ ដូចសម្តីគាត់ ដែលថា ទាល់តែចាំដល់ថ្ងៃ ៣១ កុម្ភៈ ទើបជំងឺកូវីដ-១៩ អាចមកដល់ប្រទេសកម្ពុជា។
ព្រោះតែគាត់ចង់ក្រាញអំណាចតទៅទៀត ហ៊ុន សែន បានចាប់ផ្តើមធ្វើរដ្ឋប្រហារ ថ្ងៃនេះ ដោយដឹងខ្លួនថារបបគាត់ មកដល់ទីបញ្ចប់របស់វាហើយ។
សូម្បីតែនៅក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្នុងជួរកងកម្លាំងប្រដាប់អាវុធ ជំងឺកូវីដ-១៩ កំពុងតែរាតត្បាត ធ្វើឲ្យអ្នកដែលធ្លាប់គាំទ្រ ហ៊ុន សែន ពីមុន កំពុងតែភ័យស្លន់ស្លោ ចង់ឲ្យ ហ៊ុន សែន ចុះចេញទៅ។ អ្នកខ្លះទៀត ដែលនៅក្បែរៗ ហ៊ុន សែន កំពុងតែរៀបចំផែនការរត់រកប្រាសអាយុម្នាក់ៗ ដើម្បីរួចផុតពីការស្លាប់ ដោយសារជំងឺកូវីដ-១៩។
មានព័ត៌មានសំខាន់ៗច្រើនណាស់ ដែលគេលាក់បាំង មិនឲ្យប្រជារាស្ត្រដឹង ពីព្រោះវាពាក់ព័ន្ធដល់អាយុជីវិត ថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ។
មេរោគកូរ៉ូណា វាអត់មាននិន្នាការនយោបាយទេ ហើយពេលនេះ វាចូលវាយលុកដល់បេះដូងរបប ហ៊ុន សែន ដែលនឹងជាប់គាំងបន្តិចទៀតនេះ។
រូបថតភ្ជាប់មកជាមួយនេះ បង្ហាញពីទិដ្ឋភាពខ្លះៗ ដែលគួរឲ្យចាប់អារម្មណ៍ នៅប្រទេសកម្ពុជា ថ្ងៃ ១០ មេសា ២០២០ នេះ។
ហ៊ុន សែន បានប្លន់អំណាចពីរាស្ត្រម្តងហើយ តាមរយៈការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ២០១៨ តែថ្ងៃនេះ គាត់ធ្វើរដ្ឋប្រហារ ដើម្បីប្លន់អំណាចពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត ដើម្បីថែរក្សាអំណាចនេះ ទុកឲ្យតែត្រកូល ហ៊ុន តែប៉ុណ្ណោះ។