ការចាប់​ចងដោយបំពានទៅលើសកម្មជនគណបក្យសង្គ្រោះជាតិ ហើយដាក់បញ្ចូលគុក ដោយរបប ហ៊ុន សែន​ មានជាបន្តបន្ទាប់ហើយគ្មានឈប់ឈរក្នុងបំណងបំបាក់ស្មារតីតតាំងប្រឆាំងអំណាចផ្ដាច់ការ / Arbitrary arrests and jailing of CNRP supporters by Hun Sen regime continue unabated with the aim to break the resistance against his dictatorial rule.

ចែករំលែក ៖​

១៩ កញ្ញា ២០២០ /  Sep 19, 2020

លោក អឿ ណារឹទ្ធ មេដឹកនាំមួយរូបនៃចលនាយុវជនគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុអ្វី នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០ ។ លោក អឿ ណារឹទ្ធ ទើបតែត្រូវបានដោះលែងពីពន្ធនាគារកាលពីចុងឆ្នាំឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីជាប់ឃុំឃាំងរយៈពេលជាង ៤ឆ្នាំ ។
Mr. Oeur Narith, one of CNRP youth movement leaders, was arbitrarily arrested by the Hun Sen’s authorities on September 19, 2020. Mr. Narith was just released from prison in late 2019 after spending more than four years in prison.

Image may contain: 1 person, eyeglasses

នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នកស្រី មុំ សំបូរ មន្រ្តីមូលដ្ឋានគណបក្សសង្រ្គោះជាតិ នៅស្រុកទឹកឈូ ខេត្តកំពត ត្រូវបានតុលាការសម្រេចដាក់អោយជាប់ពន្ធធនាគាររយៈពេល ០៥ឆ្នាំ ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់។ 
On September 9, 2020, Ms. Mom Sambor, CNRP activist in Teuk Chhou District, Kampot Province, was sentenced to 5 years in prison on charges of conspiracy.

លោក​ គង់​ សំអាន​ ប្រធាន​គណៈកម្មាធិការប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រុកមេមត់​ និងជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុអ្វី នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២០ ។ / Mr. Kong SamAn, Vice Chair of CNRP executive committee in Me Mot district, Tbong Khmom province, was arbitrarily arrested by the Hun Sen’s authorities in the morning of September 06, 2020.

Image may contain: 1 person

នៅរសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២០ កញ្ញា ស កន្និកា ដែលជាយុវជនគណបក្សសង្រ្គោះជាតិ នៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុអ្វី និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។

on the afternoon of June 05, 2020, Ms. Sar Kaknika, CNRP youth in Takhmao district, Kandal province, was arbitrarily arrested by the authority of the Hun Sen regime and and sent to Prey Sar prison for pre-trial detention.

Image may contain: 1 person, text that says 'pm, Sar Kanika, member movement with activists, Kandal arrested brothers various protests- unknown they reasons capital Cambodia, they attended seminar on 'Life Support' Sar ARBITRARY ARREST OF MEMBER CNRP released YOUTH MOVEMENT further information Miss Sar Kanika reported. their Facebook post that they were arrested armed front General Commissariat National thereafter eleased day thumbprints an agreement discontinue their activism. Cambodia questioning affixing Itis for release arrested prominent Chhun. arrested and part now ago, two pre-trial detention. activist members have been The arbitrary detention Miss Sar member arrested detained COVID-19 twentieth @SengMengbunrong'

នៅយប់ថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២០ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤នាក់ គឺលោក ជុំ ពុទ្ធី និងភរិយាឈ្មោះ ឈិន សុវណ្ណា លោក អ៊ុក សំអូន និងលោក ឈួរ ផេង ត្រូវបានចាប់ខ្លួននៅទីក្រុងភ្នំពេញរាជធានីនៃប្រទេសកម្ពុជាបន្ទាប់ពីមានអំពើហិង្សារបស់អាជ្ញាធរកម្ពុជា ការបង្ក្រាបទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី រួមទាំងព្រះសង្ឃដែលបានចូលរួមក្នុងការតវ៉ាទាមទារអោយមានការដោះលែងមេដឹកនាំសហជីពនិងជាសកម្មជនការពារសិទ្ធិមនុស្សគឺលោក រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួន។

លោកស្រី ឈិន សុវណ្ណា និង​លោក អ៊ុក សំអូន ជា​ចៅសង្កាត់​ជាប់​ឆ្នោត ត្រូវបានដោះលែងនៅថ្ងៃបន្ទាប់ ខណៈដែលសកម្មជនពីរនាក់ទៀតក្នុងចំណោមពួកគេទាំង ៤នាក់ គឺលោក ជុំ ពុទ្ធី សមាជិកគណៈកម្មាធិការប្រតិបត្តិខេត្តស្វាយរៀង និងលោក ឈួរ ផេង ជាសកម្មជន ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ធនៅពន្ធនាគារព្រៃសដែលមានកេរ្តិ៍ឈ្មោះក្នុងរាជធានីភ្នំពេញ។

On the night of August 04, 2020, four people, namely Mr. Chum Puthy and his wife Chhin Sovanna, Mr. Ouk Sam Oun, and Mr. Chhuor Pheng were arrested in Phnom Penh, the capital city of Cambodia following Cambodian authorities’ violent crackdown on peaceful protestors, including monks who had taken part in protesting for the release of the arrested prominent trade union leader and rights activist Rong Chhun.

Mr. Ouk Sam Oun and Mrs. Chhin Sovanna were released on the next day while two others among the four were charged with ‘inciting serious chaos to social security’ and sent to Phnom Penh’s notorious Prey Sar prison for pre-trial detention.

លោក ហេង ច័ន្ទសុទ្ធី អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០។ / Heng ChanSothy, Vice Chair of CNRP executive committee in Porsenchey district, Phnom Penh, was arrested by the authority of the Hun Sen regime on June 05, 2020.

Image may contain: 1 person, eyeglasses

លោក ស៊ុន ធន់ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិ និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ប្រចាំខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០។ / Mr. Sun Thun, member of provincial council of Kampong Thom province from CNRP and a leader of the Cambodia Independent Teachers’ Association in Kampong Thom province, was arrested by the authority of the Hun Sen regime on June 01, 2020.

Image may contain: 3 people, people smiling

លោក ​ពៀត​ ម៉ាប់​ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០។ / Mr. Peab Mab, member of provincial council of Siem Reap province from CNRP, was arrested by the authority of the Hun Sen regime on June 01, 2020.

Image may contain: 2 people, outdoor and text

យុវជន ហ៊ុន វណ្ណៈ សកម្មជនបរិស្ថាន ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០។ / Mr. Hun Vannak, young environmental activist, was arrested by the authority of the Hun Sen regime on June 01, 2020.

Image may contain: 1 person

លោក កាក់ កុម្ភារ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០។ / Mr. Kak Komphea, member of provincial council of Phnom Penh city from CNRP, was arrested by the authority of the Hun Sen regime on May 31, 2020.

Image may contain: 1 person, hat

លោក សុខ ចាន់ថា សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០។ / Mr. Sok Chantha, member of provincial council of Prey Veng province from CNRP, was arrested by the authority of the Hun Sen regime on April 20, 2020.

លោក ញ៉ែម វាន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០។ / Mr. Nhem Vean, member of provincial council of Sway Reang province from CNRP, was arrested by the authority of the Hun Sen regime on April 15, 2020.

Image may contain: 2 people

លោក ជុំ ចាន់ សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០។ / Mr. Chom Chan, member of provincial council of Prey Veng province from CNRP, was arrested by the authority of the Hun Sen regime on April 13, 2020.

Image may contain: 1 person, hat

លោក ឃឹម ភាណា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២០។ / Mr. Khoem Phana, Chief of CNRP executive committee in Phsar Depo III commune, Tuol Kork district, Phnom Penh City, was arrested by the authority of the Hun Sen regime on April 02, 2020.

Image may contain: 1 person, sitting and eyeglasses

លោក យឹម សារ៉េត សកម្មជន​គណបក្សសង្គ្រោះជាតិ ន ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០។ / Mr. Yoem Saret, member of CNRP executive committee in Chantrey commune, Romeas Haek district, Sway Rieng province, was arrested by the authority of the Hun Sen regime on March 27, 2020.

លោក​ ថៃ​ គន្ធា​ ហៅ«តឹង»​ សកម្មជន​គណបក្សសង្គ្រោះជាតិ ​នៅឃុំ​ពពេល​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០។​ / Mr. Thay Kunthea, member of CNRP executive committee in Popel commune, Boribo district, Kampong Chhnang province, was arrested by the authority of the Hun Sen regime on March 26, 2020.

លោក កែវ ថៃ ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្ត របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនិងឃុំខ្លួន នៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០។ / Mr. Keo Thay, head of CNRP provincial executive committee and a leader of the Cambodia Independent Teachers’ Association in Kampong Chhnang province, was sent to the Ministry of Interior for questioning and held in police custody on March 26, 2020.

លោក ហ៊ិន ឆាន សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសដាច់សរសៃឈាមខួរក្បាលនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកភ្លាមៗបន្ទាប់ពីគាត់ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ / Mr. Hin Chharn, member of CNRP executive committee in Romeas Haek district, Sway Rieng province, suffered a stroke and was sent to the district hospital shortly after he was illegally arrested  by the authorities of the Hun Sen regime on March 20, 2020.

លោក ឡុង ផារី ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០។ / Mr. Long Phary, head of CNRP executive committee in Kampong Trabek district, Prey Veng province, was arrested  by the authorities of the Hun Sen regime on March 18, 2020.

លោក ងិន ឃាន សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០។ / Mr. Ngin Khean, member of CNRP Youth Movement in Preah Sdach district, Prey Veng province, was arrested  by the authorities of the Hun Sen regime on March 18, 2020.

លោក ឃុត ច្រឹក សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០។ / Mr. Khut Chroek, member of CNRP executive committee in Preah Sdach district, Prey Veng province, was arrested  by the authorities of the Hun Sen regime on March 18, 2020.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរី ជុំវិញការវិវត្តន៍ចុងក្រោយ នៃស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា។ / Sam Rainsy interview in Khmer language with Radio Free Asia (RFA) on the latest development of the political situation in Cambodia, Sunday 20 September 2020
សន្តិភាព ហ៊ុន សែន គឺជាសន្តិភាពក្លែងក្លាយ រៀបចំដោយឃាតករ និងមេចោរ / Peace of the cemetery under Hun Sen.
លោក សម រង្ស៊ី ប្តេជ្ញាវិលត្រឡប់ មកប្រទេសកម្ពុជាវិញ ឲ្យទាល់តែបាន / Sam Rainsy is determined to come back to Cambodia in the very near future
វេទិកាសំឡេងសង្គ្រោះជាតិ ស្តីពី “ស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយ បច្ចុប្បន្ន នៅកម្ពុជា” / CNRP public forum: «Cambodia present economic and political situation».
អង្គការសហប្រជាជាតិ មិនទាន់បានបញ្ចប់ការងាររបស់ខ្លួន នៅកម្ពុជា នៅឡើយទេ ដែលជាហេតុធ្វើឲ្យសន្តិសុខក្នុងតំបន់ ប្រឈមគ្រោះថ្នាក់​ / UN’s Unfinished Work in Cambodia Leaves Regional Security in Danger
Flag Counter