ចាំអីទៀត បើកសាលារៀនជាទូទៅឡើងវិញ នៅកម្ពុជា? / When will schools reopen in Cambodia? (*)

ចែករំលែក ៖​

២៥ កក្កដា ២០២០ / 25 July 2020 

នៅប្រទេសវៀតណាម សាលារៀន បានបើកឡើងវិញជាទូទៅ តាំងពីដើមខែឧសភា ម្ល៉េះ។ នៅប្រទេសថៃ សាលារៀនបានបើកឡើងវិញជាទូទៅ ចាប់ពីដើមខែកក្កដានេះ។ ឯនៅប្រទេសកម្ពុជាវិញ រដ្ឋអំណាច នៅតែពន្យាពេល ក្នុងការសម្រេចឲ្យបើកសាលារៀនឡើងវិញជាទូទៅ ហើយគ្មានវិធានការអ្វីជាក់ស្តែង ដើម្បីធានាការសិក្សា និងការអប់រំ ឲ្យមានស្ថិរភាព និងកម្រិតត្រឹមត្រូវ មិនចាញ់ប្រទេសជិតខាង។

ផ្ទុយទៅវិញ ប្រព័ន្ធអប់រំមិនមែនជាអាទិភាព នៃរបប ហ៊ុន សែន ទេ។ របបនេះ បន្តឲ្យបើកតែរោងចក្រ និងបនល្បែងស៊ីសងកាស៊ីណូ ដែលផ្តល់សំណូកសូកប៉ាន់ ឲ្យថ្នាក់ដឹកនាំពុករលួយ។ ចំពោះការសិក្សារបស់យុវជន និងកម្រិតវប្បធម៌ របស់ប្រជាពលរដ្ឋទូទៅ របប ហ៊ុន សែន ក៏ដូចជារបប ប៉ុល ពត កាលពីសម័យខ្មែរក្រហមអញ្ចឹងដែរ គឺមិនចង់ឲ្យប្រជាពលរដ្ឋ មានការយល់ដឹងខ្ពស់ទេ ដើម្បីពួកជនផ្តាច់ការ អាចងាយគ្រប់គ្រងប្រទេសមួយ ដែលប្រជាពលរដ្ឋ មិនមានការយល់ដឹងច្រើន។ របប ហ៊ុន សែន ក៏ដូចជារបប ប៉ុល ពត អញ្ចឹងដែរ បានគ្រប់គ្រង និងកំពុងគ្រប់គ្រង ប្រទេសកម្ពុជា ដោយប្រើធម៌ក្តៅ ៣ យ៉ាង ៖ ខ្លាច, ឃ្លាន, ខ្លៅ។

(*) Schools have reopened since the beginning of May in Vietnam and the beginning of July in Thailand. But in Cambodia the authorities seem to have no clear plan for school reopening. Education is not a priority for the Hun Sen regime, which only ensures the continuous functioning of garment factories and casinos in exchange for bribes. Like the Pol Pol regime which is its precursor, the Hun Sen regime rules Cambodia using three tactics based on fear, hunger and ignorance.

Image may contain: one or more people and people sitting, text that says 'Bangkok3 ស្ថាប័នសិក្សា នៅប្រទេសថៃ សថៃ បានបើកឡើងវិញជាទូទេ ចាប់ពីដើមខែកក្កដា ២០២០ ដោយរដ្ឋអំណាច បានចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១ All educational institutions at all levels have reopened in Thailand since the beginning of July 2020 with the authorities taking appropriate measures to contain the COVID-19 epidemic.'

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter