២៧ តុលា ២០២០ / 27 October 2020
ហ៊ុន សែន មេបោកប្រាស់ / Hun Sen the big cheater (*)
ក្រុមគ្រួសារ ហ៊ុន សែន បានក្លាយទៅជាមហាសេដ្ឋីដ៏ស្តុកស្តម្ភ ដោយសារតែការលួចជាតិ លក់ជាតិ និងបំផ្លាញជាតិ ដូចជាការកាប់ព្រៃឈើ និងលុបបឹងជាដើម។ ការកាប់បំផ្លាញព្រៃឈើ និងការលុបបឹងនេះ ជាមូលហេតុចម្បង នៃទឹកជំនន់ ដែលធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនា។ ឥឡូវនេះ ល្បិចកលពួកគេ ដើម្បីបោកបញ្ឆោតប្រជារាស្ត្រ គឺយកអំណោយកំប៉ិកកំប៉ុក ទៅចែកជនរងគ្រោះដោយទឹកជំនន់ ដោយបិទបាំងការពិត ពីមូលហេតុ នៃទឹកជំនន់នេះ។
(*) Translation of the photo captions:
- They get $millions from deforestation (which provoques flooding)
- They get $millions from filling lakes (which also provoques flooding)
- They donate $4-5 to some floods victims.
