២៩ តុលា ២០២០ / 29 October 2020
អំណោយសប្បុរសធម៌ពិតប្រាកដ គឺបានមកដោយធម៌ កើតឡើងដោយធម៌ ប្រកបដោយធម៌
ថ្មីៗនេះ លោក សម រង្ស៊ី បានផ្តល់ថវិកា ៣០០០ ដុល្លារអាមេរិក ដើម្បីជួយជនជាតិខ្មែរឥស្លាម ក្រីក្រ និងទាល់ច្រក មួយក្រុម ដែលជាប់នៅប្រទេសម៉ាឡេស៊ី ឲ្យពួកគេបានធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ។
ថ្មីៗនេះដែរ លោក សម រង្ស៊ី ក៏បានផ្តល់ថវិកា ២២០០ ដុល្លារអាមេរិក ដើម្បីឲ្យគេទិញគ្រាប់ពូជពោត និងគ្រាប់ពូជត្រសក់ យកទៅចែកដល់ក្រុមគ្រួសារខ្មែរ មួយក្រុម នៅខេត្តបាត់ដំបង ដើម្បីជួយស្តារជីវភាពពួកគាត់ ក្រោយពីទឹកជំនន់ថ្មីៗនេះ។


