សេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ ស្តីពីការបោះឆ្នោត នៅសហរដ្ឋអាមេរិក / CNRP statement on the US elections (*)

ចែករំលែក ៖​

០៨ តុលា ២០២០ - 08 November 2020 

សេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ ស្តីពីការបោះឆ្នោត នៅសហរដ្ឋអាមេរិក

ក្នុងសេចក្តីថ្លែងការណ៍នេះ គណបក្សសង្គ្រោះជាតិ កោតសរសើរប្រជាពលរដ្ឋអាមេរិក ដែលបានចូលរួមបោះឆ្នោត យ៉ាងទូលំទូលាយ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្នាក់មូលដ្ឋាន ថ្នាក់រដ្ឋ និងថ្នាក់សហព័ន្ធ ដោយគោរពស្មារតីលទ្ធិប្រជាធិបតេយ្យ យ៉ាងត្រឹមត្រូវជាទីបំផុត។​

ស្មារតីប្រជាធិបតេយ្យនេះ ជាគម្រូសម្រាប់ប្រជារាស្ត្រខ្មែរទាំងមូល។ គណបក្សសង្គ្រោះជាតិ សូមអបអរសាទរ ការជាប់ឆ្នោតរបស់លោកប្រធានាធិបតី Joe Biden និងលោកស្រីអនុប្រធានាធិបតី Kamala Harris។ យើងជឿជាក់ថា ស្មារតី និងសារបង្រួបបង្រួមជាតិ របស់ឥស្សរជនទាំងពីររូបនេះ នឹងធ្វើឲ្យសហរដ្ឋអាមេរិក កាន់តែខ្លាំងឡើង ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។

ក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូល គណបក្សសង្គ្រោះជាតិ សូមសម្តែងអំណរគុណ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាបន្តបន្ទាប់ ដែលតែងតែជួយជ្រោមជ្រែង ដល់ប្រទេសកម្ពុជា ហើយយើងសង្ឃឹមថាប្រទេសយើងទាំងពីរ នឹងពង្រឹងសហប្រតិបត្តិការរួម ឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងផលប្រយោជន៍ នៃប្រជារាស្ត្រយើងទាំងពីរ។

យើងជឿជាក់ថា សហរដ្ឋអាមេរិក នឹងជួយជម្រុញឲ្យមានការអនុវត្តន៍យ៉ាងត្រឹមត្រូវ ចំពោះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស​ ឆ្នាំ ១៩៩១ និងចំពោះរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងគោលជំហរអព្យាក្រឹតឥតលម្អៀង។

(*) CNRP STATEMENT ON THE US ELECTIONS

The leadership of the Cambodia National Rescue Party (CNRP) and its millions of members and supporters extend their warmest congratulations to the American people who, in massive numbers, have freely and democratically cast their votes for their leaders at local, state and federal level. We have witnessed and admired how millions of Americans, in the largest turnout in over a century, have patiently participated in the long process.

Democracy in the US is an inspiration to Cambodians all over the world. The CNRP extends most sincere congratulations to President-elect Joe Biden and Vice President-elect Kamala Harris. We are convinced that their message of unity, togetherness and openness for all American citizens will make the United States stronger and more powerful, both at home and abroad.

On this great democratic occasion, the CNRP reiterates that the United States is an honest and transparent partner of Cambodia. We share the same values of freedom, tolerance, openness, respect for every opinion and every citizen and the economic empowerment of all – these being values which are laid down in the Cambodian constitution.

The CNRP greatly appreciates everything that US administrations have done for Cambodia in the past. We are determined to continue working with the administration freely chosen by the American people, as well as with their representatives in the US Congress, to ensure that our mutual national interests are protected and strengthened. It is only through cooperation based on open, transparent dialogue and shared values that our common interests will be advanced.

Cambodians and the CNRP continue to rely on the US support in ensuring that the 1991 Paris Peace Accords and every article of the Cambodian Constitution is fully respected and implemented, and that Cambodia’s military neutrality is maintained. The role of the US in ensuring justice is served is critical. We are firm believers in the rule of law, and underline that those responsible for violating the rights of the Cambodian citizens must face international justice. Cambodian institutions including the judiciary currently and sadly serve the interests of the ruling few.

We in CNRP will never give up the struggle for genuine democracy in Cambodia. Emboldened by the perseverance of our people and empowered by the resolve of our international partners, we will continue our struggle to offer Cambodians the opportunity to choose their leaders in a free, fair and open manner to express democratically their choice for their futuer and for their leaders that will work tirelessly to serve them and their interrests.

Image may contain: text

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter