១៦ វិច្ឆិកា ២០២០ / 16 November 2020 - What is protecting Cambodians from Covid-19?
តើមានអ្វី ដែលការពារជនជាតិខ្មែរ ពីជំងឺកូវីដ-១៩?
សូមអានអត្ថបទនិពន្ធដោយលោក សម រង្ស៊ី ដូចមានចុះក្នុងសារព័ត៌មានអន្តរជាតិ The Geopolitics ចេញផ្សាយ ថ្ងៃនេះ ជាភាសាអង់គ្លេស។
ក្នុងអត្ថបទនេះ លោក សម រង្ស៊ី ពន្យល់ថា ប្រហែលជាមានកត្តាពន្ធុវិទ្យា (Facteur génétique) ទាក់ទងសារជាតិ អេម៉ូក្លូប៊ីន អឺ (Hémoglobine E) ក្នុងគ្រាប់ឈាមក្រហម នៃជនជាតិខ្មែរ ដែលជួយការពារពួកយើង ពីជំងឺកូវីដ-១៩ ដូចដែល អេម៉ូក្លូប៊ីន អឺ នេះ បានជួយការពារពួកយើង ពីជំងឺគ្រុនចាញ់ តាំងពីសម័យអង្គរម្ល៉េះ។
ពន្ធុវិទ្យា (Génétique) គឺជាផ្នែកមួយនៃវិទ្យាសាស្ត្រ ដែលសិក្សាពីលក្ខណៈតំណពូជ (Caractères héréditaires)។ លក្ខណៈតំណពូជនេះ មានបង្កប់ នៅក្នុងហ្ស៊ែន (Gènes) ក្នុងគ្រាប់កោសិកា (Cellules) របស់មនុស្សម្នាក់ៗ។ ពូជសាសន៍នីមួយៗ អាចមានហ្ស៊ែនខ្លះ ដែលពិសេស ខុសពីពូជសាសន៍ដទៃទៀត។
https://thegeopolitics.com/what-is-protecting-cambodians.../
