ការបើកឲ្យចេញក្រៅផ្ទះឡើងវិញ ត្រូវគិតពីអតីតអ្នកជំងឺ ដែលបានជាសះស្បើហើយ / Le déconfinement doit tenir compte des anciens malades guéris

ចែករំលែក ៖​

២៩ វិច្ឆិកា ២០២០ / 29 November 2020 - Article en français 

វិស័យវេជ្ជសាស្ត្រ និងសុខាភិបាល / Médecine et santé publique

សូមអានអត្ថបទនិពន្ធដោយលោក សម រង្ស៊ី ជាភាបារាំង ដែលមានចំណងជើង "Le déconfinement doit tenir compte des anciens malades guéris" មានន័យថា "ការបើកឲ្យចេញក្រៅផ្ទះឡើងវិញ ត្រូវគិតពីអតីតអ្នកជំងឺ ដែលបានជាសះស្បើហើយ"។ អត្ថបទនេះ ទើបតែចេញ ក្នុងទស្សនាវដ្ដីអន្តរជាតិ Gavroche ចេញផ្សាយពីប្រទេសថៃ។

ចាប់ពីថ្ងៃ ២៨ វិច្ឆិកា ២០២០ នេះទៅ អាជ្ញាធរបារាំង សម្រេចឲ្យប្រជាពលរដ្ឋ មានសិទ្ធិចេញក្រៅផ្ទះ (Déconfinement) រយៈពេល ៣ ម៉ោង ក្នុងមួយថ្ងៃ (ពីមុន បានតែ ១ ម៉ោងទេ) ក្នុងបរិវេណ ២០ គីឡូម៉ែត្រ ជុំវិញផ្ទះរៀងៗខ្លួន (ពីមុន បានតែ ១ គីឡូម៉ែត្រទេ)។
ក្នុងអត្ថបទនេះ លោក សម រង្ស៊ី បង្ហាញពីលទ្ធផល នៃការស្រាវជ្រាវវិទ្យាសាស្ត្រ ចុងក្រោយបង្អស់ ដែលបង្ហាញថាភាពស៊ាំ (Immunité) ចំពោះជំងឺកូវីដ-១៩  មានលក្ខណៈពិតប្រាកដ និងយូរអង្វែង ដូចអ្វីដែលលោក សម រង្ស៊ី បាននឹកឃើញ ដើម្បីស្នើឲ្យមានការបង្កើតលិខិតឆ្លងដែន បញ្ជាក់ពីភាពស៊ាំ ចំពោះជំងឺកូវីដ-១៩ (Passeport immunitaire)។

កាលពីដើមឆ្នាំនេះ មានការជំទាស់ខ្លះ ចំពោះគំនិតលោក សម រង្ស៊ី នេះ ពីព្រោះអ្នកខ្លះមិនទាន់ជឿពីលក្ខណៈយូរអង្វែង នៃភាពស៊ាំ ចំពោះជំងឺកូវីដ-១៩ ដោយសារតែគេមិនទាន់ជឿពីលក្ខណៈយូរអង្វែង នៃអង្គបដិបក្ខ (Anticorps) ដែលខ្លួនប្រាណយើងផលិត ដើម្បីកម្ចាត់មេរោគកូរ៉ូណាវីរុស (Coronavirus)។ ស្រាប់តែក្នុងសប្តាហ៍កន្លងទៅនេះ មានព័ត៌មានចុងក្រោយ ពីអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ដែលបញ្ជាក់ថា ភាពស៊ាំ ចំពោះជំងឺកូវីដ-១៩ មានលក្ខណៈយូរអង្វែងមែន ដែលនាំមកនូវផលល្អជាច្រើន ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ទូទាំងពិភពលោក។

គំនិតនៃការបង្កើតលិខិតឆ្លងដែន បញ្ជាក់ពីភាពស៊ាំ ចំពោះជំងឺកូវីដ-១៩ អាចត្រូវគេយកមកអនុវត្តន៍ ក្នុងទ្រង់ទ្រាយធំ នៅពេលនេះ។

Source: http://www.gavroche-thailande.com/.../113488-asie...

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter