វ៉ាក់សាំង ថ្លៃជាងមាស / Vaccines more expensive than gold

ចែករំលែក ៖​

១៣ ធ្នូ ២០២០ / 13 December 2020

វ៉ាក់សាំង ថ្លៃជាងមាស / Vaccines more expensive than gold

Image may contain: ‎text that says "‎វ៉ាក់សាំង ថ្លៃជាងមាស Vaccines more expensive than gold DE DIND הE COVID-19 VACCINE 10m PORBRIMLN ECTION ONLY‎"‎

សូមរង់ចាំស្តាប់បទសម្ភាសន៍ របស់លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរី យប់នេះ ត្រូវជាថ្ងៃ ១៣ ធ្នូ ២០២០ នៅម៉ោង ០៧៖៣០ នាទីល្ងាច ម៉ោងប្រទេសកម្ពុជា។ 
លោក សម រង្ស៊ី នឹងបកស្រាយពីគម្រោង ប្រកាសដោយរបបទីក្រុងភ្នំពេញ ដែលចង់ទិញវ៉ាក់សាំង យកមកចាក់ជូនពលរដ្ឋខ្មែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
លោក សម រង្ស៊ី នឹងពន្យល់ថា ៖ 
១- មុននឹងយើងប្រមូលលុយ ចង់ទិញអ្វីមួយ យើងត្រូវដឹងជាមុនសិនថា តើមានអ្នកលក់ណាគេព្រមលក់ឲ្យយើងឬទេ។
២- នៅពេលដែលពិភពលោកទាំងមូល កំពុងតែស្រវាដណ្តើមគ្នា ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នោះ យើងមិនអាចទិញវ៉ាក់សាំងនោះ ដូចយើងទិញត្រកួន ឬប៊ីចេង នៅពេលយើងទៅទិញឥវ៉ាន់ហូបចុកនៅផ្សារនោះទេ។
៣- វ៉ាក់សាំងនេះ មិនមានលក់រាយទេ ហើយត្រូវកុម្ម៉ង់ជាដុំ យ៉ាងតិច ៦ ខែមុន ហើយការកុម្ម៉ង់នីមួយៗ គិតជាប្រាក់ រាប់ពាន់លានដុល្លារ ម្តងៗ។
៤- ក្រុមហ៊ុនឱសថ និងមន្ទីរពិសោធន៍ ដែលផលិតវ៉ាក់សាំង ដែលអាចយកមកប្រើប្រាស់បានមុនគេ ដោយមានការធានា ពីប្រសិទ្ធភាព និងសុវត្ថិភាពយ៉ាងត្រឹមត្រូវ គឺសុទ្ធតែស្ថិតនៅក្នុងលោកសេរី (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប)។
៥- ប្រទេសក្នុងលោកសេរីទាំងនោះ គេបានចំណាយប្រាក់រាប់សិបពាន់លានដុល្លាររួចមកហើយ ដើម្បីការពារអាយុជិវិតប្រជាពលរដ្ឋរបស់គេ ជាអាទិភាព។ 
៦- ក្រុមហ៊ុនឱសថ និងមន្ទីរពិសោធន៍ ក្នុងលោកសេរីទាំងនោះ គេនឹងចែកចាយវ៉ាក់សាំងមួយចំនួន ដែលគេផលិត ដើម្បីផ្តល់ឲ្យប្រទេសក្រីក្រខ្លះ ដែលបានអនុញ្ញាតិ ឲ្យគេមកសាកល្បងវ៉ាក់សាំង និងធ្វើតេស្ត លើប្រជាពលរដ្ឋ នៃប្រទេសក្រីក្រទាំងនោះ ដូចជាប្រទេសឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ក្នុងទ្វីបអាស៊ី។ 
៧- ប្រទេសក្រីក្រដទៃទៀត ដូចជាប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ពីសហគមន៍អន្តរជាតិ ដោយមិនគិតថ្លៃ គ្រាន់តែត្រូវរង់ចាំបន្តិច ទម្រាំប្រទេសដែលមានធនធានច្រើនជាងគេ បានទទួលវ៉ាក់សាំងនោះ តាមសេចក្តីត្រូវការរបស់គេ ជាមុនសិន។ 
៨- យើងកត់សម្គាល់ឃើញថា នៅក្នុងប្រទេសធំៗ ដែលមានធនធានច្រើនជាងគេនោះហើយ ដែលមានមនុស្សស្លាប់ដោយជំងឺកូវីដ-១៩ ច្រើនជាងគេ ចូលដល់រាប់លាននាក់ ឯនៅប្រទេសកម្ពុជា មិនទាន់មានមនុស្សស្លាប់ ដោយជំងឺកូវីដ-១៩ ម្នាក់នៅឡើយទេ។ 
៩- ដើម្បីទទួលបានវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ តាមសេចក្តីត្រូវការ ក្នុងឆ្នាំ ២០២១ ខាងមុខនេះ ប្រទេសកម្ពុជា ត្រូវតែសុំចូលក្នុងគម្រោង ហៅថា COVAX រៀបចំដោយអង្គការសុខភាពពិភពលោក (WHO) ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ (UN)។ ពិភពលោកទាំងមូល កំពុងតែរៃអង្គាសប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភគម្រោង COVAX នេះ ដែលគិតគូរពីការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ នៅប្រទេសក្រីក្រ ក្នុងទ្វីបអាហ្វ្រិក និងអាស៊ី។
១០- ប្រទេសកម្ពុជា គួរណាស់យកប្រាក់ដ៏ស្តួចស្តើង ដែលរៃអង្គាសបាន ពីប្រជាពលរដ្ឋខ្លួនឯង យកទៅជួយទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋខ្លួនឯងវិញទៅ ជាពិសេសអ្នកដែលបាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូល ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ។

(*) Pour éclairer le public cambodgien sur l'opportunité et l'utilité d'une campagne de collecte de fonds auprès de la population locale pour acheter des vaccins contre le Covid-19, Sam Rainsy met l'accent sur dix points:
1. Avant de collecter des fonds pour acheter quoi que ce soit, il faut d’abord savoir s’il y a un vendeur prêt à nous vendre le produit désiré.
2. Actuellement, on ne peut pas acheter des vaccins contre le Covid-19 comme on achèterait des liserons d’eau ou du monoglutamate de sodium (MSG) au supermarché !
3. Ces vaccins ne se vendent pas au détail, en plus, il faut les commander au moins six mois à l’avance et chaque commande a une valeur de plusieurs milliards de dollars qu'il faut payer d'avance !
4. Les sociétés et laboratoires pharmaceutiques qui sont les premiers à pouvoir fabriquer des vaccins fiables en termes d’efficacité et d’innocuité se trouvent tous dans le monde libre (États-Unis d’Amérique, Royaume-Uni et Union Européenne).
5. Tous ces pays démocratiques et riches ont déjà dépensé des milliards de dollars pour préserver en priorité la santé de leurs populations.
6. Les sociétés et laboratoires pharmaceutiques de ces pays démocratiques et riches partageront une partie de leurs vaccins avec des pays pauvres qui, comme l’Inde et l’Indonésie, ont autorisé leurs populations à participer à des opérations d’essai et de test.
7. Les autres pays pauvres comme le Cambodge, pourront recevoir GRATUITEMENT des vaccins contre le Covid-19 de la communauté internationale après que les pays les plus riches aient obtenu les vaccins dont ils ont besoin.
8. On remarque que les grands pays ayant le plus de ressources ont enregistré le plus grand nombre de victimes du Covid-19 allant jusqu’à des centaines de milliers de décès alors qu'au Cambodge, on n’a encore enregistré aucun décès du Covid-19.
9. Afin de recevoir GRATUITEMENT les vaccins contre le Covid-19 dont il a besoin en 2021, le Cambodge doit demander à participer activement au Projet COVAX organisé par l’Organisation Mondiale pour la Santé avec le soutien de l’ONU. Le monde entier se mobilise pour collecter les milliards de dollars dont le Projet COVAX aura besoin afin de sauvegarder la santé des populations des pays pauvres d'Afrique et d'Asie.
10. Le Cambodge devrait utiliser les maigres fonds collectés par le gouvernement auprès de sa propre population pour subvenir aux besoins des plus démunis, en particulier ceux qui ont perdu leur emploi et leurs revenus à cause de la crise économique provoquée par le Covid-19.

Flag Counter