ពី នយោបាយបង្អត់បាយ ក្រោមរបប ប៉ុល ពត  មកដល់ វប្បធម៌សុំទាន ក្រោមរបប ហ៊ុន សែន / From Pol Pol's privation policy to Hun Sen's beggar mentality.

ចែករំលែក ៖​

១៩ ធ្នូ ២០២០ / 19 December 2020 

ភាពក្រីក្រ នៅ កម្ពុជា ពី ប៉ុល ពត ដល់ ហ៊ុន សែន / Poverty in Cambodia from Pol Pot to Hun Sen (*)

ពី នយោបាយបង្អត់បាយ ក្រោមរបប ប៉ុល ពត  មកដល់ វប្បធម៌សុំទាន ក្រោមរបប ហ៊ុន សែន / From Pol Pol's privation policy to Hun Sen's beggar mentality.

របប ហ៊ុន សែន បន្តវេន ពី របប ប៉ុល ពត ក្នុងការចង់ធ្វើឲ្យប្រជារាស្ត្រខ្មែរ ខ្លាច ឃ្លាន ខ្លៅ / The Pol Pot and the Hun Sen regimes rest on the same three pillars: fear, hunger and ignorance. 

Image may contain: 3 people, text that says "ភាពក្រីក្រ នៅ កម្ពុជា ពី ប៉ុល ពត ដល់ ហ៊ុន សែន Poverty in Cambodia from Pol Pot to Hun Sen"

របប ប៉ុល ពត អនុវត្តនយោបាយបង្អត់បាយ ដើម្បីបង្ខំប្រជាពលរដ្ឋឲ្យបត់បែនតាមរដ្ឋអំណាចបញ្ជា បើចង់រស់។
របប ហ៊ុន សែន លើកដំកើង វប្បធម៌សុំទាន ដើម្បីតម្រូវឲ្យប្រជាពលរដ្ឋ រំពឹងតែលើអំណោយពីរដ្ឋអំណាច ដើម្បីបានរស់។
របបទាំង ២ នេះ ផ្តាច់ការដូចគ្នា និងអមនុស្សធម៌ដូចគ្នា ពីព្រោះគេចង់ធ្វើឲ្យប្រជាពលរដ្ឋ ខ្វះខាត និងរហេមរហាមដូចគ្នា ដើម្បីរដ្ឋអំណាចងាយស្រួលដឹកនាំ។ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅតែក្ររហេមរហាម គេត្រូវតែធ្វើឲ្យប្រជាពលរដ្ឋល្ងង់ខ្លៅ គឺខ្វះចំណេះដឹង និងខ្វះព័ត៌មានដើម្បីគិតពិចារណា។

ប្រជារាស្ត្រខ្មែរ ត្រូវតែទាត់ចោល វប្បធម៌សុំទាន ដែលជាវប្បធម៌ល្ងង់ខ្លៅផងដែរ។ អ្នកសុំទាន មិនអាចរស់បានយ៉ាងសម្បូរសប្បាយបានទេ ហើយអ្នកសុំទាន ក៏នឹងស្ថិតក្នុងឋានៈជាអ្នកសុំទានមួយជីវិត បើមិនព្រមរើបម្រះខ្លួនទេ សម្រាប់ខ្លួនឯង និងសម្រាប់កូនចៅរបស់ខ្លួន។ តែអ្វីដែលសំខាន់ជាងគេបំផុត គឺអ្នកសុំទានបាត់បង់ភាពថ្លៃថ្នូររបស់ខ្លួន ជាមនុស្ស និងជាពលរដ្ឋ។
ប្រជាពលរដ្ឋរខ្មែរ ត្រូវចាប់យកវប្បធម៌ប្រជាធិបតេយ្យវិញ ដែលជួយនិងជម្រុញឲ្យពលរដ្ឋម្នាក់ៗ មានលទ្ធភាពរស់បានយ៉ាងសមរម្យដោយខ្លួនឯង និងក្នុងភាពថ្លៃថ្នូរ។ ក្នុងន័យនេះ យើងត្រូវកម្ចាត់របប ហ៊ុន សែន ចេញ ពីព្រោះរបបនេះ ចង់ឲ្យប្រជាពលរដ្ឋ ស្ថិតក្នុងភាពក្រីក្រ និងភាពល្ងង់ខ្លៅ ជារៀងរហូត (ល្ងង់ជាង ហ៊ុន សែន ទៅទៀត ដែលជាមនុស្សអវិជ្ជាស្រាប់ហើយ)។ 

ដើម្បីធ្វើឲ្យប្រទេសកម្ពុជា បានស្គាល់នូវភាពរុងរឿង សម្បូរសប្បាយ យើងត្រូវរៀបចំប្រទេសយើងឡើងវិញ ដោយកម្ចាត់អំពើពុករលួយ និងបំបាត់ទម្លាប់គ្រួសារនិយម និងបក្ខពួកនិយម ដែលបានចាក់ឫសចាក់គល់ ក្រោមរបប ហ៊ុនសែន សព្វថ្ងៃ។
សូមអានអត្ថបទខាងក្រោមនេះ ជាភាសាអង់គ្លេស ដែលពន្យល់ថា ហេតុអ្វីបានជាប្រជារាស្ត្រខ្មែរភាគច្រើនលើសលប់ ដែលមិនមានខ្នងបង្អែក មិនអាចរើបម្រះពីភាពក្រីក្របានទេ ក្រោមរបប ហ៊ុន សែន សព្វថ្ងៃ។

(*) THE CONNECTED AND THE BEREFT, OR THE POLITICS OF BUSINESS IN PHNOM PENH

The Oknhas receive economic land concessions, valuable urban property, import monopolies for foreign brands, public contracts and licences to operate Special Economic Zones, all of which require the favour of particular ministers, majors, governors or other CPP officials. Moreover, CPP protection facilitates illicit activities such as logging, sand dredging and tax evasion, and military connections are employed to chase the poor off concessionary land. In return, the Oknhas bankroll the CPP coffers and provide company shares and under-the-table money to individual top-officials.

This elite patron-client network not only excludes those outside the elite, but also weakens the regulatory state. The informal nature of patron-client ties undercuts formal state institutions like a parasitic vine clinging to the trunk of a tree. Cambodian law, for example, is phrased ambiguously and enforced arbitrarily. A legal expert explains: “The law is very shallow; specific laws are often absent. Defending business conduct therefore comes down to bending the law to your own benefit, which only those with connections are able to do.

The Oknhas tycoons, meanwhile, enrich themselves through corrupt government concessions and then underwrite charities or schools in the areas impoverished by their corruption.

ដកស្រង់ពី / Source:
https://www.iias.asia/.../connected-bereft-or-politics...

Flag Counter