កិច្ចសន្ទនារវាងលោក ហ៊ុន សែន និងលោក Min Aung Hlaing / Conversation between Hun Sen and Min Aung Hlaing

ចែករំលែក ៖​

០១ វិច្ឆិកា ២០២១ / 01 November 2021

May be an image of 2 people and text

សហគមន៍អាស៊ាន បានចាត់លោក ហ៊ុន សែន ឲ្យធ្វើជាតំណាងពិសេសរបស់ខ្លួន ឲ្យទៅចរចា ជាមួយលោក Min Aung Hlaing ដើម្បីរកដំណោះស្រាយ វិបត្តិនយោបាយ នៅប្រទេសភូមា

- ហ៊ុន សែន ៖ ក្នុងនាមសហគមន៍អាស៊ាន ដែលចង់ឃើញលទ្ធិប្រជាធិបតេយ្យ ដំណើរការឡើងវិញ នៅប្រទេសភូមា ខ្ញុំសូមឲ្យលោក Min Aung Hlaing ដោះលែងលោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ជាបន្ទាន់ ហើយទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើរូបលោកស្រី អ៊ុង សាន ស៊ូជី នេះ។

- Min Aung Hlaing ៖ តើលោក ហ៊ុន សែន ឯង មានបានដោះលែងលោក កឹម សុខា ហើយទម្លាក់ចោលការចោទប្រកាន់ទាំងអស់មកលើរូបលោក កឹម សុខា នេះ ហើយឬនៅ? លោក ហ៊ុន សែន ឯង កុំដាក់សំណើឆ្កួតៗបែបនេះឲ្យខ្ញុំ។

- ហ៊ុន សែន ៖ ខ្ញុំសូមឲ្យលោក Min Aung Hlaing ចៀសវាងកុំប្រកាសពីការរំលាយគណបក្ស "សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ" (NLD) ដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ហើយដែលជាគណបក្សប្រឆាំងពិតប្រាកដ តែមួយគត់ នៅប្រទេសភូមា។

- Min Aung Hlaing ៖ តើហេតុអ្វីបានជាលោក ហ៊ុន សែន ឯង បានប្រកាសរួចទៅហើយ ពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងពិតប្រាកដតែមួយគត់ នៅប្រទេសកម្ពុជា? លោក ហ៊ុន សែន ឯង កុំដាក់សំណើឆ្កួតៗបែបនេះឲ្យខ្ញុំ។

- ហ៊ុន សែន ៖ ខ្ញុំសូមលោក Min Aung Hlaing ចៀសវាងកុំប្រកាសពីការរៀបចំការបោះឆ្នោតណាមួយ នៅថ្ងៃមុខ ដែលមិនមានការចូលរួម ពីគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ផងដែរ។

- Min Aung Hlaing ៖ តើហេតុអ្វីបានជាលោក ហ៊ុន សែន ឯង បានរៀបចំការបោះឆ្នោតមួយរួចទៅហើយ ដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិផងដែរ? លោក ហ៊ុន សែន ឯង កុំដាក់សំណើឆ្កួតៗបែបនេះឲ្យខ្ញុំ។

(*) Conversation between Hun Sen and Min Aung Hlaing

ASEAN has appointed Hun Sen as its Special Envoy to hold talks with Min Aung Hlaing, head of the Burmese military regime, in order to find a solution to the current political crisis in Myanmar.

- Hun Sen: On behalf of ASEAN which hopes to revive democracy in Myanmar, I ask you to immediately release Aung San Suu Kyi and to drop all charges against her.

- Min Aung Hlaing: How about you release the Cambodian opposition leader Kem Sokha and drop all charges against him first?

- Hun Sen: On behalf of ASEAN I ask you not to dissolve the National League for Democracy led by Aung San Suu Kyi, which is the only credible opposition party in Myanmar.

- Min Aung Hlaing:  But you dissolved the CNRP led by Kem Sokha which is the only credible opposition party in Cambodia!

- Hun Sen: On behalf of ASEAN I ask you not to organise any controversial election without the participation of the National League for Democracy.

- Min Aung Hlaing: But you had elections without the participation of the CNRP! In fact that was what gave us the idea!

 

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter