ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលេីសកម្មជនគណបក្សប្រឆាំង / Serious human rights abuses against opposition activists

ចែករំលែក ៖​

២១ វិច្ឆិកា ២០២១ / 21 November 2021

លោក ស៊ិន ខុន យុវជនឆ្នើមមួយរូបរបស់គណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខលបវាយប្រហារបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម្ម កាលពីវេលាម៉ោង ១ទៀបភ្លឺ ឈានចូលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១។ យុវជនរូបនេះ ធ្លាប់ត្រូវគេលបវាយប្រហារបណ្ដាលឲ្យរងរបួសធ្ងន់ ម្ដងរួចហើយ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១។

Mr. Sin Khon, a prominent youth of the Cambodia National Rescue Party in Chroy Changvar District, Phnom Penh, was attacked by unknown individuals, and died tragically at 1:00 AM on November 21, 2021. 
The young man had been attacked and caused serious injuries on May 11, 2021.

May be an image of 7 people

May be an image of 1 person and text

 

 

អ្នកស្រី ឡាញ់ ថាវរី មេឃុំជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ នៅឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលកំពុងភៀសខ្លួននយោបាយនៅប្រទេសថៃ ត្រូវ​បាន​អាជ្ញាធរប្រទេសថៃ ចាប់បញ្ជូនទៅ​ឱ្យ​អាជ្ញាធររបប​លោក ហ៊ុន សែន នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

Lahn Thavry is former chief, Rusey Krok commune from CNRP in Banteay Meanchey province who was fleeing to Thailand, was arrested by Thai authorities and handed over to Hun Sen regime authorities on November 20, 2021.

 

 

 

លោក វឿង សំណាង សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ​ នៅរាជធានីភ្នំពេញ និងលោក វឿន វាសនា សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្ទឹងត្រែង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ត្រូវ​បាន​អាជ្ញាធរប្រទេសថៃ ចាប់បញ្ជូនទៅ​ឱ្យ​អាជ្ញាធររបប​លោក ហ៊ុន សែន កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

Voeung Samnang, CNRP activist in Phnom Penh, and Voeun Veasna, CNRP activist in Stung Treng province, who were fleeing to Thailand, were arrested by Thai authorities and handed over to Hun Sen regime authorities on November 8, 2021.

May be an image of 2 people and people standing

(ឆ្វេង) លោក វឿន វាសនា សកម្មជនសង្គម ដែលរិះគន់លោក ហ៊ុន សែន និង (ស្ដាំ) លោក វឿង សំណាង សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរថៃបានចាប់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ហើយបញ្ជូនទៅកម្ពុជាវិញ ១ថ្ងៃបន្ទាប់។

លោក ទុំ ប៊ុនថន សមាជិកក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនទាក់ទងនឹងរឿងនយោបាយ នៅរសៀលថ្ងៃទី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ ។

Mr. Tum Bunthorn, a member of CNRP Support Team in Phnom Penh was arrested for the second time by the authorities of the Hun Sen regime in connection with political issues in the afternoon of September 29, 2021.

Note: Tum Bunthorn used to flee to live in Thailand for a while. He then returned to Cambodia and was arrested.

May be an image of 1 person

លោក ឡាក់ គៀន មេឃុំជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនទាក់ទងនឹងរឿងនយោបាយ នៅរសៀលថ្ងៃទី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ ។

Mr. Lak Kean, elected CNRP Commune Chief in Bit Trang commune, Prey Nub district, Sihanouk province was arrested by the authorities of the Hun Sen regime in connection with political issues in the afternoon of September 29, 2021.

May be an image of 1 person, standing, lake, ocean and sky

លោក ជឹម សុផាត​ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ស្ពឺ​ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ត្រូវ​បាន​ជន​មិនស្គាល់​មុខ​មាន​គ្នា 0​៣ នាក់​​ចាប់​​លោក​​​រុញ​បញ្ចូល​ឡាន​ ហើយ​បាន​វាយ​​ក្បាល​ និង​ចាប់​ដៃ​គាប​នឹង​ទ្វារ​ឡាន​បណ្ដាល​ឱ្យ​របួស​ជា​ច្រើន​កន្លែង​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​ ០៥ ខែ​កញ្ញា​ ឆ្នាំ២០២១។​ 

Mr. Chim Sophat, a CNRP youth in Kampong Speu province, who was fleeing to Thailand, was arrested by three unknown people. They pushed him into a car, hit his head, and shook his hand against the car door, causing many injuries on the morning of September 5, 2021.

May be an image of 1 person

អ្នកស្រី កឹម តុលា មេឃុំជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនទាក់ទងនឹងរឿងនយោបាយ នៅរសៀលថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០២១។

Ms. Kem Tola, elected CNRP Commune Chief in Traeng Trayoeng commune, Phnom Sruoch district, Kampong Speu province was arrested by the authorities of the Hun Sen regime in connection with political issues in the afternoon of July 22, 2021.

 

យុវជន កាក់ សុវណ្ណឆ័យ កូនប្រុសលោក កាក់ កុម្ភារ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅល្ងាចថ្ងៃទី ២៤​ ខែមិថុនា​ ឆ្នាំ២០២១នេះ។​ យុវជនគណបក្សប្រឆាំងរូបនេះ ធ្លាប់រងគ្រោះដោយត្រូវបានជនមិនស្គាល់មុខលបវាយប្រហារម្ដងមកហើយ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ បណ្ដាលឲ្យរងរបួសធ្ងន់ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។​

លោក កាក់ កុម្ភារ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០។ ​

CNRP youth Kak Sovannchhay, Kak Komphea’s son​ was arbitrarily arrested by the authority of the Hun Sen regime in the evening of June 24, 2021.
Kak Sovanchhay was once attacked by an unknown individual, causing heavy head injury in the morning of April 27, 2021.

Mr. Kak Komphea, member of provincial council of Phnom Penh city from CNRP, was arrested by the authority of the Hun Sen regime on May 31, 2020.

May be an image of 2 people and indoor

លោក ស៊ិន ខុន យុវជនឆ្នើមគណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខលបវាយប្រហារនៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ បណ្ដាលឲ្យរងរបួសធ្ងន់ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។​​ 
Mr. Sin Khon, a prominent youth of the Cambodia National Rescue Party in Chroy Changvar District, Phnom Penh, was attacked by unknown individuals, causing heavy head injury in the morning of May 11, 2021. He has been admitted to a hospital intensive care unit. 

May be an image of 1 person and text

លោក ម៉ៅ សារិទ្ធិ ជាហេរញ្ញិកគណបក្សសង្គ្រោះជាតិ ខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅក្រុងតាខ្មៅ និងបានបញ្ជូនទៅពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១។
Mr. Mao Sarith, treasurer of the Cambodia National Rescue Party (CNRP) in Phnom Penh’s Chbar Ampov district, was arrested by the authority of the Hun Sen regime and sent to Kandal Provincial Prison on April 11, 2021.

May be an image of 1 person and text

លោក ម៉ី សោភ័ណ សកម្មជនគណបក្សសង្រ្គោះជាតិ​ នៅ​ខេត្តកណ្ដាល ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១​ ដោយមិនដឹងមូលហេតុ។​​
Mr. Mey Sophorn, CNRP activist in Sway Rolom commune, S’ang district, Kandal province, was arbitrarily arrested by the authority of the Hun Sen regime on April 04, 2021.

May be an image of 2 people

អ្នកស្រី​ ថត​ គឹមសាន​ សកម្មជនគណបក្សសង្រ្គោះជាតិ​ នៅភូមិកោះប្រាក់​ ឃុំកោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២១ នៅសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ដោយមិនដឹងមូលហេតុ។​
Mrs. Thort Kimsan, A CNRP activist in Koh Prak village, Koh Tontoem commune, Kampong Siem district, Kampong Cham province, wa sarbitrarily arrested by the authority of the Hun Sen regime in the morning of March 14, 2021.

 

អាជ្ញាធររបបទីក្រុងភ្នំពេញ បានចាប់ខ្លួនអ្នកស្រី ម៉ី សុផន ដែលជាសមាជិកក្រុមស្ត្រីថ្ងៃសុក្រនិងជាសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកណ្ដាល កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១។
Phnom Penh regime authorities arrested Mrs. Mey Sophan, a Friday Women of Cambodia and a CNRP activist at AEON2 Market on the afternoon of February 27.

May be an image of 1 person, standing and text

អ្នកស្រី ខន ទន សកម្មជនគណបក្សសង្គ្រោះជាតិនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួននៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ នេះ ខណៈដែលអ្នកស្រីកំពុងធ្វើដំណើរពីខេត្តសៀមរាបឆ្ពោះទៅទីក្រុងភ្នំពេញ។
Mrs. Khorn Torn, CNRP activist in Ponheakrek district, Tbong Khmum province was arrested by the authority of the Hun Sen regime in the afternoon of January 26, 2021 while she was travelling from Siem Reap province to Phnom Penh city.

May be an image of 1 person, standing, outdoors and tree

សកម្មជនគណបក្សសង្គ្រោះជាតិនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន ៤នាក់ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួននៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ នេះ។
Four CNRP activists in Me Mot district, Tbong Khmum province were arrested by the authority of the Hun Sen regime on January 14, 2021.
១. លោក ម៉ក់ សំអាន សមាជិកក្រុមប្រឹក្សាឃុំជាំក្រវៀន។ / 1. Mr. Mok Sam An, member of commune council in Chorm Krovean commune.
២. លោក កែវ សុផុន សមាជិកក្រុមប្រឹក្សាឃុំកំពាន់។ / 2. Mr. Keo Sophon, member of commune council in Komporn commune, Me Mot district.
៣. លោក ព្រៅ ចាន់ធឿន សមាជិកក្រុមប្រឹក្សាឃុំមេមត់។ / 3. Mr. Prov Chanthoeun, member of commune council in Me Mot commune, Me Mot district.
៤. លោក ឆូវ កៀន សកម្មជននៅឃុំត្រមូង។ / 4. Mr. Prov Chanthoeun, member of commune council in Me Mot commune, Me Mot district.

 

លោក ខាន់​ ប៊ុន​ផេង​ ចៅសង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​​ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួននៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០នេះ។ / Mr. Khan Bunpheng, Chief of CNRP executive committee in Prek Preah Sdach commune, Battamnag district, Battamnag province, was arrested by the authority of the Hun Sen regime in the morning of December 31, 2020.
លោក គង់ ម៉ាស់ សមាជិកក្រុមការងារគណបក្សសង្រ្គោះជាតិ ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួននៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០នេះ។ លោក គង់ ម៉ាស់ ទើបតែត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃ​ទី៤ ខែសីហា ឆ្នាំ២០២០ ក្រោយពីត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ ចំនួន ១៨ខែ និង ១៥ថ្ងៃ ។ / Mr. Kong Mas, A​​ member of CNRP working team in Sway Reang province, was arrested by the authority of the Hun Sen regime in the morning of December 31, 2020. Kong Mas was just released from prison on August 4, 2020, after being sentenced to 18 months and 15 days in prison. 

May be an image of 2 people and text

អ្នកស្រី គីមសុគន្ធ នីសា សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ​
Mrs. Kim Sokun Nisa, A CNRP activist in Banteay Meanchey province, was arrested by the authority of the Hun Sen regime in the morning of December 29, 2020. 

May be an image of 1 person

អ្នកស្រី សុខ​ បូលីម៉ា សកម្មជនគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ អ្នកស្រីគឺសកម្មយ៉ាងខ្លាំងក្នុងការទាមទាររកយុត្តិធម៌ជូនស្វាម៉ីរបស់គាត់ជារៀងរាល់ថ្ថៃសុក្រ ជាមួយសាច់ញាតិជនរងគ្រោះដទៃទៀត ដែលត្រូវបានរបបលោក ហ៊ុន សែនចាប់ខ្លួន។ លោក ឃឹម ភាណា ដែលជាស្វាម៉ីរបស់អ្នកស្រី សុខ​ បូលីម៉ា គឺជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពី​ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២០។ 
Mrs. Sok Bolima, A CNRP activist in Phnom Penh City, was arrested by the authority of the Hun Sen regime in the morning of December 29, 2020. 
Sok Bolima, a Friday Woman of Cambodia, is very active in demanding justice for her husband every Friday, along with relatives of other victims who were arrested by Hun Sen’s regime.
Mr. Khoem Phana, Sok Bolima’s husband, is Chief of CNRP executive committee in Phsar Depo III commune, Tuol Kork district, Phnom Penh City, was arrested by the authority of the Hun Sen regime since April 02, 2020.

May be an image of 9 people

លោក​ អ៊ុំ​ យ៉េត ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០នេះ។ / Mr. Um Yet, head of CNRP executive committee in Suong district, Tbong Khmum province, was arbitrarily arrested by the authority of the Hun Sen regime on December 28, 2020.
អ្នកស្រី ហុង អាន សមាជិកក្រុមខ្មែរថាវរៈ ដែលជាសកម្មជនការពារសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០នេះ។ ​/ Mrs. Hong An, a member of the Khmer Thavorak, human rights activist, was arbitrarily arrested by the Hun Sen’s authorities on December 28, 2020.
កញ្ញា សាន​ ស្រីនាត​ សមាជិកក្រុមខ្មែរថាវរៈ ដែលជាសកម្មជនការពារសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០នេះ។ / Miss. San Sreyneat, a member of the Khmer Thavorak, human rights activist, was arbitrarily arrested by the Hun Sen’s authorities on December 28, 2020.
លោក​ លាភ សុខផេង ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០នេះ។ / Mr. Um Yet, head of CNRP executive committee in Memot commune, Memot district, Tbong Khmum province, was arbitrarily arrested by the authority of the Hun Sen regime on December 28, 2020.

May be an image of 4 people and text

លោក ប៉ែន ច័ន្ទសង្គ្រាម សមាជិក​គណៈកម្មាធិការប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលម៉ិញ និងបានបញ្ជូនទៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០នេះ។

Mr. Pen ChanSongkream, member of CNRP executive committee in Doun Penh district, Phnom Penh, was arbitrarily arrested by the Hun Sen’s authorities in Banteay Meanchey province on Decemberr 23, 2020 and sent to Prey Sar prison in the afternoon of December 24, 2020. 

May be an image of 1 person

យុវជន កែវ សុខសិរី កូនប្រុសលោក កែវ ថៃ ត្រូវជនមិនស្គាល់មុខលបវាយប្រហារកាលពីរាត្រីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ បណ្ដាលឲ្យរងរបួសធ្ងន់ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។​
លោក កែវ ថៃ គឺជាប្រធានគណៈកម្មាធិការប្រតិបត្តិខេត្ត របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនិងឃុំខ្លួនក្នុងពន្ធនាគារ នៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០។​
CNRP youth Keo Sokserey, Keo Thay’s son, has been attacked by an unknown individual, causing heavy head injury on the night of December 12, 2020. He has been admitted to a hospital intensive care unit. 
Mr. Keo Thay, head of CNRP provincial executive committee and a leader of the Cambodia Independent Teachers’ Association in Kampong Chhnang province, was sent to the prison on March 26, 2020.
លោក ជឿន សារឹម សមាជិកក្រុមប្រឹក្សា​សង្កាត់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានជនល្មើសក្រោមការរៀបចំរបស់អាជ្ញាធរនៃរបបលោក ហ៊ុន សែន លបវាយប្រហារឲ្យរបួសក្បាលជាទម្ងន់ នៅរាត្រីថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២០។​
Choeun Saim, member of CNRP executive committee in Chbar Ampov II commune, Chbar Ampov district, Phnom Penh, was attacked by unknown individuals on the night of December 12, 2020.

May be an image of 2 people and text

លោក ង៉ាយ យ៉ុង ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកឈូក ខេត្តកំពត ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ 
Mr. Ngay Yong, head of CNRP executive committee in Chhouk district, Kampot province, was arbitrarily arrested by the authority of the Hun Sen regime on November 21, 2020.

May be an image of 1 person and standing

លោក វ៉ាន់ សុផាត ប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ ស្រុកក្រូចឆ្មារ  ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅរសៀល​ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០។
Mr. Van Sophat, head of CNRP executive committee in Kroch Chhmar district, Tbong Khmum province, was arbitrarily arrested by the authority of the Hun Sen regime on the afternoon of October 22, 2020.​
លោក ស៊ូ យាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០។ លោក ស៊ូ យាន ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីប៉ុន្មានខែមុន បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ ។ 
Mr. Su Yean, deputy head of CNRP executive committee in Tbong Khmom province, was arrested and sent to Tbong Khmum Provincial Prison on October 22, 2020. Mr. Su Yean was just released on bail a few months ago after being arrested by the authority of the Hun Sen regime on April 24, 2019.

May be an image of 2 people and text

នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី លោក ឌិន វ៉ារិន ជាលេខាធិការគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខគប់ដុំថ្មចំក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។​ 
On October 19, 2020 at 9.30 AM, Mr. Din Varin the Cnrp executive committee secretary and an elected member of the Khan ( district) of Meanchey, Phnom Penh has been attacked by an unknown individual who has thrown a stone to his head, causing heavy head injury. He has been admitted to a hospital intensive care unit.

May be an image of 1 person and text

លោក ហង្ស សេង និងលោក គង់ ប៉ុនហ៊ាង សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០។
Mr. Hang Seng and Mr. Kong Bunheang, members of CNRP executive committee in Battambang province, were arbitrarily arrested by the authority of the Hun Sen regime on October 18, 2020.

May be an image of 2 people and text

មន្រ្ដីគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ចំនួន ៤នាក់ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួន នៅល្ងាច​ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០។
១. លោក ព្រុំ សាមាន សមាជិកគណៈកម្មាធិការប្រតិបត្តិខេត្ត 
២. លោក ពេជ្រ ឃន លេខាធិការគណៈកម្មាធិការប្រតិបត្តិ ស្រុករមាសហែក
៣. លោក កង ថាន ជំទប់ទី២ ឃុំអង្គប្រស្រែ ស្រុករមាសហែក
៤. ម៉ៅ សោម សមាជិកក្រុមប្រឹក្សាឃុំអង្គប្រស្រែ ស្រុករមាសហែក។
Four CNRP activists in Sway Rieng province were arbitrarily arrested by the authority of the Hun Sen regime on the evening of October 07, 2020.
1. Mr. Prom Samean, member of CNRP executive committee.
2. Pich Khorn, member of CNRP executive committee in Romeas Haek district
3. Mr. Korng Than, member of CNRP executive committee in Ang Proseu commune, Romeas Haek district
4. Mr. Mao Som, member of CNRP executive committee in Ang Proseu commune, Romeas Haek district.

May be an image of 2 people, people standing and text

លោក ជុំ សារ៉ាត់ សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុ នៅរសៀល​ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០។
Mr. Chum Sarath, member of CNRP executive committee in Anlong Riep commune, Veal Veng district, Porsat province, was arbitrarily arrested by the authority of the Hun Sen regime on the afternoon of October 06, 2020.​

May be an image of 1 person and text

នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នកស្រី ប៉ែន មុំ មន្រ្តីមូលដ្ឋានគណបក្សសង្រ្គោះជាតិ នៅស្រុកទឹកឈូ ខេត្តកំពត ត្រូវបានតុលាការសម្រេចដាក់អោយជាប់ពន្ធធនាគាររយៈពេល ០៥ឆ្នាំ ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់។ 
On September 9, 2020, Ms. Pen Mom, CNRP activist in Teuk Chhou District, Kampot Province, was sentenced to 5 years in prison on charges of conspiracy.

May be an image of 8 people and people standing

លោក ឡុញ ម៉ានី សកម្មជនគណបក្សសង្គ្រោះជាតិ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជនល្មើសក្រោមការរៀបចំរបស់អាជ្ញាធរនៃរបបលោក ហ៊ុន សែន លបវាយប្រហារឲ្យរបួសក្បាលជាទម្ងន់នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០។​ 
Lonh Mani CNRP activist in Meanchey district, Phnom Penh, was attacked by the authority of the Hun Sen regime near freedom park, causing heavy head injury on September 07, 2020.

May be an image of 1 person and text

លោក​ គង់​ សំអាន​ ប្រធាន​គណៈកម្មាធិការប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រុកមេមត់​ និងជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយមិនដឹងមូលហេតុអ្វី នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២០ ។
Mr. Kong SamAn, Vice Chair of CNRP executive committee in Me Mot district, Tbong Khmom province, was arbitrarily arrested by the Hun Sen’s authorities in the morning of September 06, 2020.

May be an image of 1 person

 

ព័ត៌មានថ្មីបំផុត
ប្រតិកម្មលោក សម រង្ស៊ី ចំពោះព្រឹត្តិការណ៍ ថ្ងៃ២៨ វិច្ឆិកា ២០២១ / Sam Rainsy’s reaction to today’s events
កិច្ចប្រជុំ គណបក្សសង្គ្រោះជាតិ (សាខាថ្មី) នៅទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក ថ្ងៃនេះ / CNRP meeting today in Portland (CNRP new branch), Maine, USA.
ច្បាប់សហរដ្ឋអាមេរិក ស្តីពីលក្ខខណ្ឌនៃការផ្តល់សញ្ជាតិ និងការដកហូតសញ្ជាតិ សម្រាប់ជនបរទេស ដែលទទួលបានសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២។ បកស្រាយដោយលោក ហាស់ សាន ដែលជាអ្នកសារព័ត៌មានខ្មែរ រស់នៅសហរដ្ឋអាមេរិក។​ / US laws on naturalization and revocation of naturalization. Explanation by Has San, a Cambodian American journalist living in the US.
បក្ខពួកលោក ហ៊ុនសែន ដែលមានសញ្ជាតិពីរ អាចនឹងត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកហូតសញ្ជាតិអាមេរិកាំង យោងច្បាប់សហរដ្ឋអាមេរិក / Status of Cambodian politicians with dual nationality
លោក សម រង្ស៊ី ថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបតែបានដាក់ទណ្ឌកម្ម មកលើថ្នាក់ដឹកនាំផ្តាច់ការ និងពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ
Flag Counter