សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងក្របខ័ណ្ឌច្បាប់ Magninsky លើឧត្តមសេនីយ៍យោធាកម្ពុជាពីររូប គឺលោក ចៅ ភិរុណ និងលោក ទៀ វិញ / U.S. DEPARTMENT OF THE TREASURY: Treasury Targets Corrupt Military Officials in Cambodia

ចែករំលែក ៖​

១០ វិច្ឆិកា ២០២១ / 10 November 2021 - U.S. DEPARTMENT OF THE TREASURY

សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១០ ខែវិច្ឆិកា ប្រកាស​ដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ និង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នៅ​ក្រុង​ព្រះសីហនុ។ មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ទាំងពីរ​រូប​នោះ រួមមាន នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ដែល​មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​នាយ​ឧត្ដមនាវី ទៀ វិញ ដែល​មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក ប្រកាស​នៅថ្ងៃទី១០ វិច្ឆិកាថា ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) របស់​ខ្លួន បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​ជាន់ខ្ពស់​ទាំង​ពីរ​រូប​នេះ ដោយសារ​តែ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ការ​ដាក់​ទណ្ឌកម្ម​នេះ រួមមាន​ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​អាច​មាន​នៅ​សហរដ្ឋអាមេរិក និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ពួកគេ និង​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​បង្កើត​របស់​ពួកគេ​អាច​ធ្វើដំណើរ​មក​ជាន់​ដី​សហរដ្ឋអាមេរិក​បាន។ ទណ្ឌកម្ម​នេះ ក៏​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់ រកស៊ី ឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​បុគ្គល​កម្ពុជា​ទាំង​ពីរ​រូប​នេះ​ឡើយ។ ការ​ដាក់​ទណ្ឌកម្ម​នេះ ធ្វើឡើង​ដោយ​ផ្អែក​តាម​ច្បាប់ ក្លូប៊ល ម៉ាកនីតស្គី (Global Magnitsky) របស់​សហរដ្ឋអាមេរិក ប្រឆាំង​នឹង​ជន​ទាំង​ឡាយ​ណា ដែល​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ទូទាំង​សាកលលោក។

បើ​តាម​ក្រសួង​ការ​បរទេស​អាមេរិក ក្រៅពី​លោក ចៅ ភិរុណ និង​លោក ទៀ វិញ សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ រួមមាន កូនប្រុស​បង្កើត​របស់​លោក ចៅ ភិរុណ គឺ​លោក ចៅ ភិរិទ្ធ និង​លោក ចៅ ពលៈ។ ប្រពន្ធ​របស់​លោក ទៀ វិញ គឺអ្នកស្រី កាន់ ចន្ទ្រា កូនស្រី​របស់​លោក ទៀ វិញ គឺ​អ្នកស្រី ទៀ លក្ខិណា និង​កូនប្រុស​របស់​លោក ទៀ វិញ គឺ​លោក ទៀ សុខា។ ពួកគេ​ទាំងនេះ​ត្រូវ​បាន​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ធ្វើដំណើរ​មក​ជាន់​ដី​សហរដ្ឋអាមេរិក​ឡើយ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ បាន​នៅ​ឡើយ​ទេ ដោយសារ​តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃទី១០ ឈាន​ចូល​ព្រឹក​ថ្ងៃទី១១ វិច្ឆិកា។

ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) ​នៃ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក អ្នកស្រី អេនឌ្រៀ ហ្កាកគី (Andrea M. Gacki) ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា «សហរដ្ឋ​អាមេរិក នឹង​មិន​ឈរ​អោបដៃ​នៅ​សម្ងំ​ស្ងៀម​នោះ​ទេ ស្រប​ពេល​ដែល​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កំពុង​ទទួល​បាន​ផលប្រយោជន៍​ដោយ​ផ្ទាល់ ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ខាត​បង់»។ អ្នកស្រី​បន្ត​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) នឹង​បន្ត​ផ្ដោត​អាទិភាព​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​ធ្វើការ​ដោយ​មិន​រួញរា ដើម្បី​លើកកម្ពស់​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។

បើ​តាម​ក្រសួង​រតនាគារជាតិ​អាមេរិក នៅ​ឆ្នាំ២០២០ និង​ឆ្នាំ២០២១ លោក ចៅ ភិរុណ បាន​រួម​គំនិត​កេង​ចំណេញ​ពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការសាងសង់ និង​កែ​លម្អ​បរិវេណ និង​អាគារ​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។ បន្ថែម​លើ​នេះ​ទៀត លោក ចៅ ភិរុណ លោក ទៀ វិញ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត ក៏​ទំនង​ជា​បាន​រួម​គំនិត​គ្នា​បំប៉ោង​ថ្លៃដើម​នៃ​ការសាងសង់ និង​កែ​លម្អ​បរិវេណ និង​អាគារ​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ហើយ​ពួកគេ​បាន​ទទួល​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​គម្រោង​ទាំងនោះ។ ក្រសួង​រតនាគារ​ជាតិ​អាមេរិក ឱ្យ​ដឹង​ថា លោក ទៀ វិញ និង​លោក ចៅ ភិរុណ មាន​គម្រោងការ​ចែក​លុយ​គ្នា​ពី​​ថវិកា​ដែល​ពួកគេ​បាន​កេង​យក​ពី​គម្រោង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក គូស​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ជា​សារ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទាប់​របស់​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​ជាប់ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​កម្ពុជា និង​នៅ​ទូទាំង​សាកលលោក។ ដោយឡែក ក្រសួង​ការបរទេស​អាមេរិក​វិញ គូស​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ឱ្យ​មាន​នូវ​អនាគត​មួយ​ប្រកបដោយ​សន្តិភាព វិបុលភាព លទ្ធិ​ប្រជាធិបតេយ្យ និង​សមភាព។ សហរដ្ឋ​អាមេរិក ឈរ​នៅ​ជាមួយ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​ឱ្យ​មាន​កំណែទម្រង់​នានា។ ក្រសួង​ការ​បរទេស​អាមេរិក​សន្យា​ថា នឹង​បន្ត​ប្រើប្រាស់​នូវ​រាល់​សិទ្ធិ​អំណាច​ដែល​ខ្លួន​មាន​ទាំងអស់ ដើម្បី​ចូលរួម​លើក​កម្ពស់​ឱ្យ​មាន​នូវ​ទំនួលខុសត្រូវ​ចំពោះ​បុគ្គល​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ក្នុង​តំបន់ និង​សាកល​លោក។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២១​នេះ មន្ត្រី​ជាន់ខ្ពស់ និង​មេ​ឈ្មួញ​គ្រាក់ៗ នៃ​របប​លោក ហ៊ុន សែន សរុប ៥នាក់ហើយ​បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋអាមេរិក។ ក្រៅពី​លោក ចៅ ភិរុណ និង​លោក ទៀ វិញ, លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន លោក គន់ គីម ដែល​ជា​អនុប្រធានទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ ក៏​កំពុង​ទទួល​រង​នូវ​ទណ្ឌកម្ម​ដូចគ្នា​នេះ​ពីសហរដ្ឋ​អាមេរិក​ដែរ។ ទន្ទឹមនឹង​នេះ សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្តកោះកុង៕

អត្ថបទអាស៊ីសេរី៖ អាមេរិកដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​កម្ពុជា​ពីរ​រូប រឿងពុករលួយ​ពាក់ព័ន្ធ​គម្រោង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម

 

រូបឯកសារ៖ នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ខាងឆ្វេង និងនាយ​ឧត្តមនាវី​ ទៀ វិញ ខាងស្តាំ។ (Facebook/General Department of Materials and Techniques/General Tea Vinh)រូបឯកសារ៖ នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ខាងឆ្វេង និងនាយ​ឧត្តមនាវី​ ទៀ វិញ ខាងស្តាំ។ (Facebook/General Department of Materials and Techniques/General Tea Vinh)

November 10, 2021

WASHINGTON — Today, the U.S. Department of the Treasury’s Office of Foreign Assets Control (OFAC) sanctioned two Cambodian government officials, Chau Phirun (Chau) and Tea Vinh (Tea), for their roles in corruption in Cambodia. These individuals are designated pursuant to Executive Order (E.O.) 13818, which builds upon and implements the Global Magnitsky Human Rights Accountability Act and targets perpetrators of serious human rights abuse and corruption around the world. These designations are complemented by the U.S. Department of State’s announcement of visa restrictions under Section 7031(c) of the FY 2021 Department of State, Foreign Operations, and Related Programs Appropriations Act on Chau and Tea, and their eligible immediate family members, due to their involvement in significant corruption. Today’s actions demonstrate the U.S. government’s ongoing efforts to impose significant consequences on those engaged in corruption in Cambodia and globally.

“The United States will not stand by while corrupt officials personally benefit at the expense of the Cambodian people,” said Office of Foreign Assets Control Director Andrea M. Gacki. “This Administration will continue to prioritize anti-corruption efforts and work tirelessly to promote accountability.”

CORRUPTION IN CAMBODIA

The United States has been long committed to combatting corruption and supporting the rule of law in Cambodia and globally. Recent developments in Cambodia, including growing systemic corruption, threaten both U.S. national security interests and the economic growth and prosperity of Cambodia and the region.

The two individuals designated today are members of the Cambodian Ministry of National Defense. Chau is the Director-General of the Defense Ministry’s Material and Technical Services Department. Tea is the Royal Cambodian Navy Commander. In 2020 and 2021, Chau conspired to profit from activities regarding the construction and updating of Ream Naval Base facilities. Additionally, ChauTea, and other Cambodian government officials likely conspired to inflate the cost of facilities at Ream Naval Base and personally benefit from the proceeds. Tea and Chau planned to share funds skimmed from the Ream Naval Base project.

Chau and Tea are designated pursuant to E.O. 13818 for being foreign persons who are current or former government officials, or persons acting for or on behalf of such an official, who are responsible for or complicit in, or have directly or indirectly engaged in, corruption, including the misappropriation of state assets, the expropriation of private assets for personal gain, corruption related to government contracts or the extraction of natural resources, or bribery.

SANCTIONS IMPLICATIONS

As a result of today’s action, all property and interests in property of the persons above that are in the United States or in the possession or control of U.S. persons are blocked and must be reported to OFAC. In addition, any entities that are owned, directly or indirectly, 50 percent or more by one or more blocked persons are also blocked. Unless authorized by a general or specific license issued by OFAC, or otherwise exempt, OFAC’s regulations generally prohibit all transactions by U.S. persons or within (or transiting) the United States that involve any property or interests in property of designated or otherwise blocked persons. The prohibitions include the making of any contribution or provision of funds, goods, or services by, to, or for the benefit of any blocked person or the receipt of any contribution or provision of funds, goods, or services from any such person.

GLOBAL MAGNITSKY

Building upon the Global Magnitsky Human Rights Accountability Act, E.O. 13818 was issued on December 20, 2017, in recognition that the prevalence of human rights abuse and corruption that have their source, in whole or in substantial part, outside the United States, had reached such scope and gravity as to threaten the stability of international political and economic systems. Human rights abuse and corruption undermine the values that form an essential foundation of stable, secure, and functioning societies; have devastating impacts on individuals; weaken democratic institutions; degrade the rule of law; perpetuate violent conflicts; facilitate the activities of dangerous persons; and undermine economic markets. The United States seeks to impose tangible and significant consequences on those who commit serious human rights abuse or engage in corruption, as well as to protect the financial system of the United States from abuse by these same persons.

Click here to view more information on today’s designation.

SECTION 7031(C) OF THE FY 2021 DEPARTMENT OF STATE, FOREIGN OPERATIONS, AND RELATED PROGRAMS APPROPRIATIONS ACT

Section 7031(c) provides that, in cases where the Secretary of State has credible information that foreign officials have been involved in significant corruption or a gross violation of human rights, those individuals and their immediate family members are ineligible for entry into the United States. Click here to view more information on the Section 7031(c) designations.

####

 

 

ព័ត៌មានថ្មីបំផុត
ប្រតិកម្មលោក សម រង្ស៊ី ចំពោះព្រឹត្តិការណ៍ ថ្ងៃ២៨ វិច្ឆិកា ២០២១ / Sam Rainsy’s reaction to today’s events
កិច្ចប្រជុំ គណបក្សសង្គ្រោះជាតិ (សាខាថ្មី) នៅទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក ថ្ងៃនេះ / CNRP meeting today in Portland (CNRP new branch), Maine, USA.
ច្បាប់សហរដ្ឋអាមេរិក ស្តីពីលក្ខខណ្ឌនៃការផ្តល់សញ្ជាតិ និងការដកហូតសញ្ជាតិ សម្រាប់ជនបរទេស ដែលទទួលបានសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២។ បកស្រាយដោយលោក ហាស់ សាន ដែលជាអ្នកសារព័ត៌មានខ្មែរ រស់នៅសហរដ្ឋអាមេរិក។​ / US laws on naturalization and revocation of naturalization. Explanation by Has San, a Cambodian American journalist living in the US.
បក្ខពួកលោក ហ៊ុនសែន ដែលមានសញ្ជាតិពីរ អាចនឹងត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកហូតសញ្ជាតិអាមេរិកាំង យោងច្បាប់សហរដ្ឋអាមេរិក / Status of Cambodian politicians with dual nationality
លោក សម រង្ស៊ី ថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបតែបានដាក់ទណ្ឌកម្ម មកលើថ្នាក់ដឹកនាំផ្តាច់ការ និងពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ
Flag Counter