លោក សម រង្ស៊ី ថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបតែបានដាក់ទណ្ឌកម្ម មកលើថ្នាក់ដឹកនាំផ្តាច់ការ និងពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ

ចែករំលែក ៖​

២៣ វិច្ឆិកា ២០២១ / 23 November 2021

នៅពេលដែលលោក សម រង្ស៊ី កំពុងតែធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកបានថ្លែងអំណរគុណ ក្នុងនាមប្រជារាស្ត្រខ្មែរ ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបតែបានដាក់ទណ្ឌកម្ម មកលើថ្នាក់ដឹកនាំផ្តាច់ការ និងពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ។ លោកបានបញ្ជាក់ថា មិនដែលមានប្រទេសណា អង្គការណា ឬស្ថាប័នណាទេ ដែលបានដាក់ទណ្ឌកម្ម មកលើបក្ខពួកលោក ហ៊ុន សែន ដែលបានធ្វើបាបប្រជារាស្ត្រខ្មែរ ជាង ៣០ ឆ្នាំមកហើយ។ ទណ្ឌកម្មពីសហរដ្ឋអាមេរិក ថ្មីៗនេះ មកលើជនឧក្រិដ្ឋ ដែលកំពុងធ្វើបាបប្រជារាស្ត្រខ្មែរ គឺជាជំហានទី១ ឆ្ពោះទៅការបញ្ចប់និទណ្ឌភាព នៅប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី នេះ ធ្វើចេញពីទីក្រុង Columbus រដ្ឋ Ohio ថ្ងៃ ២១ វិច្ឆិកា ២០២១។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter