ផែនការបន្តវេន រៀបចំដោយលោក ហ៊ុន សែន ឆ្ពោះទៅបរាជ័យ / Hun Sen's succession plan is doomed to fail

ចែករំលែក ៖​

១៤ ធ្នូ ២០២១ / 14 December 2021 

ព្រឹត្តិការណ៍ប៉ុន្មានខែចុងក្រោយនេះ មានលក្ខណៈចំឡែកៗ មែនទែន។ មានរឿងជាច្រើន ដែលបានកើតឡើង ហើយអ្នកខ្លះមិនទាន់យល់ពីការពាក់ព័ន្ធគ្នា រវាងរឿងចំឡែកៗ ទាំងអស់នោះ។

រឿងមែនទែនតែមួយគត់ រឿងធំជាងគេបង្អស់ ដែលយើងហៅថារឿងស្នូល គឺរឿងលោក ហ៊ុន សែន ចង់ជម្រុញឲ្យកូនគាត់លោក ហ៊ុន ម៉ាណែត ឡើងមកកាន់តំណែង ជានាយករដ្ឋមន្ត្រីជំនួសគាត់ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ហ៊ុន សែន បានជម្រុញឲ្យមានការបង្កើតរឿង ៣ តូចៗខុសគ្នា ដើម្បីជួយជម្រុញឲ្យអារឿងធំតែមួយនោះ វាស្របទៅនឹងផែនការបន្តវេនពីគាត់ ឲ្យទៅកូនគាត់។

រឿងតូចៗទាំង ៣ នោះ មានដូចតទៅ ៖

១- រឿងចង់ឲ្យលោក សម រង្ស៊ី ជួយលាងកេរ្តិ៍ឈ្មោះរបស់លោក ហ៊ុន ម៉ាណែត

២- រឿងធ្វើច្បាប់ថ្មី ដើម្បីរារាំងមិនឲ្យអ្នកដែលមកពីក្រៅប្រទេស ប្រកួតប្រជែងជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើនាយករដ្ឋមន្ត្រី នាពេលអនាគត

៣- រឿងលោក ហ៊ុន សែន ចង់បំបែកបំបាក់គណបក្សសង្គ្រោះជាតិ ពីព្រោះបើគណបក្សនេះ នៅតែរួបរួមគ្នា មានន័យថាគណបក្សនេះ នៅតែខ្លាំង ហើយច្បាស់ជារារាំង មិនឲ្យលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីបានទេ។

តែនៅទីបញ្ចប់ អារឿងតូចៗទាំង ៣ ដែលលោក ហ៊ុន សែន បានបង្កើតនោះ វាត្រូវបរាជ័យទាំង ៣ ដែលជាហេតុធ្វើឲ្យអារឿងធំនោះ វាបរាជ័យដែរ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter