ឥណ្ឌា ជាប្រទេសទី១ លើពិភពលោក ដែលបានដណ្តើមជ័យជំនះ លើជំងឺកូវីដ-១៩ / India : first country to have overcome COVID-19 (*)

ចែករំលែក ៖​

១៨ ធ្នូ ២០២១ / 18 December 2021

May be an image of 5 people, people standing and text that says "ឥណ្ឌា ជាប្រទេសទី១ លើពិភពលោក ដែលបានដណ្តើមជ័យជំនះ លើជំងឺកូរីដ-១៩ India first country to have overcome COVID-19 Active Cases in India 4M Active Cases (Number of nfected 'e) 3M 2M 1M 2020 2020 2020 2020 2020 2020 020 2020 2020 2020 2020 2020 2021 Feb Mar Apr May Jun 109 Aug Nov Dec Dec an Mar Apr 2021 021 2021 2021 2021 Sep Oct Nov 2021 Infected"

ឥណ្ឌា ជាប្រទេសទី១ លើពិភពលោក ដែលបានដណ្តើមជ័យជំនះ លើជំងឺកូវីដ-១៩
India : first country to have overcome COVID-19 (*)

ដូចអ្វីដែលលោក សម រង្ស៊ី បានទស្សន៍ទាយ លើទំព័រ Facebook របស់លោក កាលពីថ្ងៃ ៣០ កក្កដា ២០២១ ប្រទេសឥណ្ឌា ទើបតែបានទទួលកេរ្តិ៍ឈ្មោះដ៏អស្ចារ្យ ជាប្រទេសមុនគេបង្អស់ លើពិភពលោក ដែលបានដណ្តើមជ័យជំនះ លើជំងឺកូវីដ-១៩។  

សម្រាប់ប្រទេសឥណ្ឌា ដែលមានពលរដ្ឋ ដល់ទៅ ១៤០០ លាននាក់ ជ័យជំនះបែបនេះ មិនងាយដណ្តើមយកបានទេ។ ជោគជ័យដ៏ត្រចះត្រចង់នេះ បានមកពីភាពស៊ាំរួម ឬភាពស៊ាំជាសមូហភាព (Herd immunity) ដែលប្រជាពលរដ្ឋ ទទួលបានដោយធម្មជាតិ ពីការឆ្លងកាត់ជំងឺកូវីដ-១៩ ដោយដឹងខ្លួនក្តី ដោយមិនដឹងខ្លួនក្តី តែបានជាសះស្បើយរួចរាល់ហើយ។ 

អ្នកដែលបានទទួលវ៉ាក់សាំង ចាប់ពីពីរម្ជុលឡើងទៅ មានចំនួនតែ ៧ ភាគរយទេ កាលពីចុងខែកក្កដា ២០២១ តែនៅពេលនោះ មានប្រជាពលរដ្ឋ រហូតដល់ ៦៧ ភាគរយ ដែលទទួលបានភាពស៊ាំដោយធម្មជាតិ តាមការពិនិត្យមើលឈាមរបស់ពួកគេ ដែលមានអង្គបដិបក្ខ (Anticorps) រួចទៅហើយ។ 

តាំងពីខែកក្កដា ២០២១ នោះមក ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងឲ្យទៅប្រជាពលរដ្ឋរបស់ខ្លួន រហូតដល់ទៅ ៣៩ ភាគរយហើយ ចាប់ពីពីរម្ជុលឡើងទៅ។ តែគេមិនប្រើវ៉ាក់សាំងចិនទេ។ 
ព័ត៌មានលម្អិត ស្តីពីការទស្សន៍ទាយរបស់លោក សម រង្ស៊ី សូមចូលមើល https://www.facebook.com/.../a.52108596.../4328414530548580/

(*) India : first country to have overcome COVID-19

The National -UAE, 23 November 2021

India records lowest daily Covid-19 cases as experts claim "herd immunity" 

Optimism abounds as India's economic recovery gathers pace and Covid cases decline.
India logged fewer than 7,600 coronavirus cases on Tuesday (23 November) – its lowest in 543 days – amid claims by experts the country has acquired herd immunity.

A nationwide survey of seroprevalence – blood samples that detect Covid-19 antibodies to keep a track of infection rates – in July revealed that 67.6 per cent of the country’s population had antibodies against SARS-CoV-2, with cities such as Delhi gaining mass resistance to the virus at 97 per cent.

In recent months, India has witnessed a sharp decline in the number of infections, with a daily average of 10,000 cases from 415,000 at the peak of the devastating second wave of the pandemic in April and May.

There were fears the country could witness another wave in October or November, but experts say the widespread infection among its population during a second wave followed by a vaccination push have helped the nation to move out of “epidemic danger”.

“We can say the epidemic is over in India because of the herd immunity that the population has acquired after getting naturally infected,” Dr Jayaprakash Muliyil, India’s leading epidemiologist, told The National.

He said: “A large number of the population was already infected by the virus and those who survived got the antibodies".

https://www.thenationalnews.com/.../india-records-lowest.../

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter