២៦ ធ្នូ ២០២១ / 26 December 2021
ទោះជាលោក ហ៊ុន សែន បានប្លន់គណបក្សប្រជាជនកម្ពុជា ឲ្យក្លាយទៅជាកម្មសិទ្ធិឯកជន របស់គ្រួសារគាត់ យ៉ាងណាក៏ដោយ គាត់ក៏មិនអាចផ្ទេរតំណែងជានាយករដ្ឋមន្ត្រី ពីខ្លួនគាត់ ទៅកូនគាត់បានទេ។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន មិនអាចភូតភរប្រជារាស្ត្រខ្មែរបានទេ ពីតម្លៃពិតប្រាកដនៃសញ្ញាបត្រ របស់មនុស្សដែលនៅជុំវិញគាត់សព្វថ្ងៃ។ សញ្ញាបត្រ ដែលលោក ហ៊ុន សែន យកមកអួតអាងនោះ គឺច្រើនតែជាសញ្ញាបត្រក្លែងក្លាយ និងសញ្ញាបត្រយោគយល់។ លោក ហ៊ុន សែន ដែលជាមនុស្សអវិជ្ជា និងល្ងង់ខ្លៅ មិនចេះវាយតម្លៃសញ្ញាបត្រពិតប្រាកដ ឲ្យបានត្រឹមត្រូវទេ។