សារជូនពរ ពីលោក សម រង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ជូនចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស / Sam Rainsy's message of good wishes to the Cambodian people and their friends all over the world for the New Year 2022 (*)

ចែករំលែក ៖​

០១ មករា ២០២២ / 01 January 2022 

សារជូនពរ ពីលោក សម រង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ជូនចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នេះ ខ្ញុំ សម រង្ស៊ី សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់បងប្អូនជនរួមជាតិ និងកូនក្មួយកូនចៅគ្រប់រូប សូមឲ្យមានសុខភាពល្អ អាយុយ៉ឺនយូរ សូមឲ្យមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួន ហើយសូមឲ្យទទួលបានជោគជ័យ ដូចសេចក្តីប្រាថ្នា ក្នុងគម្រោងការងារ គម្រោងសិក្សា និងគម្រោងដ៏សុចរិតគ្រប់បែបយ៉ាងទាំងអស់។

ជាពិសេស ខ្ញុំសូមប្រសិទ្ធពរ ជូនប្រទេសកម្ពុជា សូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នា ទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរ ប្រាថ្នាចង់បាន គឺការគោរពឆន្ទៈរបស់ប្រជារាស្ត្រ ដែលស្រលាញ់សេរីភាពនិងយុត្តិធម៌ ហើយចង់រស់នៅក្រោមរបបប្រជាធិបតេយ្យដ៏ពិតប្រាកដ បន្ទាប់ពីកំចាត់របបផ្តាច់ការឲ្យបានជាស្ថាពរ។

ទីក្រុងប៉ារីស, ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២

សម រង្ស៊ី

(*) May 2022 bring every happiness and success to the people of Cambodia and to the friends of Cambodia around the world.v

May be an image of 1 person

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter