លោក សម រង្ស៊ី បានឈឺជំងឺកូវីដ-១៩ រយៈពេល ៥ ថ្ងៃ / Sam Rainsy a été malade du COVID-19 pendant 5 jours. / Sam Rainsy had COVID-19 for 5 days (from 30 December 2021 to 04 January 2022), probably due to the variant Omicron.

ចែករំលែក ៖​

០៥ មករា ២០២២ / 05 January 2022

ទោះជាបានទទួលវ៉ាក់សាំង ៣ ម្ជុល (AstraZeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ ២០២១ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានធ្វើតេស្ត ហើយទទួលបានលទ្ធផលវិជ្ជមាន (មានផ្ទុកមេរោគកូរ៉ូណាវីរុស) កាលពីថ្ងៃ ៣០ ធ្នូ ២០២១។ លោក សម រង្ស៊ី ពេលនោះ មានរោគសញ្ញាតិចតួច គ្រាន់តែក្អក និងឈឺបំពង់កបន្តិច រយៈពេល ២-៣ ថ្ងៃ។ មកដល់ថ្ងៃ ០៤ មករា ២០២២ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមាន (អស់មានផ្ទុកមេរោគទៀតទេ)។ នៅថ្ងៃ ០៥ មករា ២០២២ នេះ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមានដដែល មានន័យថាលោក សម រង្ស៊ី បានជាសះស្បើយពេញលេញហើយ។

ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ នៅប្រទេសបារាំង និងនៅទូទាំងពិភពលោក មានមេរោគបំលែងខ្លួនឈ្មោះ Omicron បានរាតត្បាតយ៉ាងខ្លាំង និងយ៉ាងលឿន។ នៅប្រទេសបារាំង មានអ្នកឈឺថ្មី ពី ២០ ម៉ឺន ទៅ ៣០ ម៉ឺននាក់ ក្នុងមួយថ្ងៃ ដោយសារមេរោគបំលែង Omicron នេះ។ មេរោគបំលែងនេះ ឆ្លងឆាប់ តែមិននាំមកហានិភ័យធ្ងន់ធ្ងរទេ គឺឆាប់ឈឺ និងឆាប់ជាទៅវិញ ហើយអាចផ្តល់ភាពស៊ាំ (Immunity) ក្នុងរយៈពេលយូរអង្វែង។

លោក សម រង្ស៊ី ដែលមានមនុស្សជាច្រើន នៅជុំវិញលោក បានឈឺដូចគ្នាដែរ តែបានជាសះស្បើយរួចអស់ហើយ ចង់ផ្តល់ព័ត៌មានទាំងអស់នេះ ដើម្បីជាករណីសិក្សា សម្រាប់អ្នកវិទ្យាសាស្ត្រ។

May be an image of 1 person and indoor

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter