តើហេតុអ្វី បានជាថ្ងៃ០៧ មករា ស្ងាត់ម្ល៉េះ នៅឆ្នាំ ២០២២ នេះ? / (*) Why CCP's "Victory Day of 7th January" is not celebrated this year 2022?

ចែករំលែក ៖​

០៧ មករា ២០២២ / 07 January 2022 - CPP's Victory Day (*)

តើហេតុអ្វី បានជាថ្ងៃ០៧ មករា ស្ងាត់ម្ល៉េះ នៅឆ្នាំ ២០២២ នេះ?

- មិនមែនដោយសារជំងឺកូវីដ-១៩ ទេ ពីព្រោះស្ថានការណ៍សុខាភិបាល បានធូរស្រាលច្រើនហើយ ហើយសកម្មភាពផ្សេងៗ បានចាប់ផ្តើមដំណើរការឡើងវិញជាធម្មតាហើយ។

- មិនមែនដោយសារលោក ហ៊ុន សែន ត្រូវធ្វើដំណើរទៅប្រទេសភូមា ថ្ងៃនេះទេ។ ផ្ទុយទៅវិញលោក ហ៊ុន សែន បានជ្រើសរើសថ្ងៃធ្វើដំណើរនេះ ដើម្បីគេចផុតពីពិធីដែលត្រូវប្រារព្ធ នៅទីក្រុងភ្នំពេញ ថ្ងៃ ០៧ មករា នេះ តែម្តង។

- ហេតុផលពិតប្រាកដ នៃភាពស្ងាត់ស្ងៀមនេះ គឺដោយសារតែមានការខ្វែងគំនិតគ្នា ក្នុងជួរគណបក្សប្រជាជនកម្ពុជា ពីព្រោះលោក ហ៊ុន សែន ចង់ឲ្យកូនគាត់ ហ៊ុន ម៉ាណែត ដែលគាត់ទើបតែតែងតាំងឲ្យធ្វើជាអ្នកបន្តវេនពីគាត់ ចេញមុខក្នុងឱកាសនេះ ក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ តែមន្ត្រីគណបក្សប្រជាជនកម្ពុជាដទៃទៀត មិនយល់ព្រមតាមសំណើលោក ហ៊ុន សែន ទេ ដោយសំអាងថា ហ៊ុន ម៉ាណែត អត់មានស្នាដៃអ្វី ក្នុងថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ទេ ហើយក្នុងថ្ងៃជាបន្តបន្ទាប់ក្រោយមក ក៏គ្មានដែរ។

(*) Why CCP's "Victory Day of 7th January" is not celebrated this year 2022?

Because of internal divisions within the CPP: Hun Sen would like to see his designated heir Hun Manet on the podium during any celebration ceremony while other dignitaries of the ruling parry oppose such an arrangement, claiming that Hun Manet has no historic merit whatsoever over the last 43 years since 7 January 1979.

May be an image of 4 people and text that says "តើហេតុអ្វី បានជាថ្ងៃ០៧ មករា ស្ងាត់ម្ល៉េះ នៅឆ្នាំ ២០២២ នេះ? Why CCP's "Victory Day of 7th January" is such a quiet non-event this year 2022? ៧.១.១៩៧៩.៧"

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter