២១ មករា ២០២២ / 21 January 2022
ក្នុងឱកាសខួបទី ១៨ នៃការបាញ់សម្លាប់លោក ជា វិជ្ជា ជាប្រធានសហជីពកម្មករខ្មែរ នៅថ្ងៃ ២២ មករា ២០០៤ សូមទស្សនាខ្សែភាពយន្ត ខាងក្រោមនេះ ជាភាសាខ្មែរ ដែលមានចំណងជើងថា "អ្នកណាសម្លាប់ ជា វិជ្ជា?"។ ខ្សែភាពយន្តនេះ ផលិតដោយក្រុមហ៊ុនអាមេរិកាំង ឈ្មោះ Loud Mouth Films។ សូមរំលឹកថា អាជ្ញាធរកម្ពុជាសព្វថ្ងៃ មិនអនុញ្ញាតិ ឲ្យបញ្ចាំងខ្សែភាពយន្តនេះ ជាសាធារណៈទេ ពីព្រោះវានាំមកនូវសេចក្តីសន្និដ្ឋានយ៉ាងច្បាស់ អំពីនរណា ជាអ្នកសម្លាប់លោក ជា វិជ្ជា យ៉ាងពិតប្រាកដ។
(*) On the occasion of the 18th anniversary of the assassination of union leader Chea Vichea in Phnom Penh on 22 January 2004, we invite all Cambodians and their friends to watch this historic documentary entitled "Who killed Chea Vichea?" and produced by US-based Loud Mouth Films. This film is presently banned in Cambodia.