១៩ កុម្ភៈ ២០២២ / 19 February 2022 - With CNRP youth in Florida (*)
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃ ១៨ កុម្ភៈ ២០២២។ មុននឹងចាប់ផ្តើមសិក្ខាសាលា រយៈពេល ៣ ថ្ងៃ រៀបចំដោយគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានជួបជាមួយយុវជន យុវតី គណបក្សសង្គ្រោះជាតិ ដែលទើបតែមកដល់សហរដ្ឋអាមេរិក ជាជនភៀសខ្លួន។ អ្នកទាំងអស់នោះ បានទទួលសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានស្ថិតនៅប្រទេសថៃ ច្រើនឆ្នាំមកហើយ ដើម្បីរួចផុតពីការធ្វើទុក្ខបុកម្នេញ ដោយមូលហេតុនយោបាយ នៅប្រទេសកម្ពុជា។ មានយុវជន យុវតី គណបក្សសង្គ្រោះជាតិ ច្រើនរូបទៀត ដែលទើបតែមកដល់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ថ្មីៗនេះ ជាជនភៀសខ្លួន ដូចគ្នាអញ្ចឹងដែរ។
(*) On 18 February 2022, in Jacksonville, Florida, Sam Rainsy met with a number of CNRP young supporters who have just arrived in the U.S. as political refugees, after spending many years in Thailand and/or Malaysia to escape political persecution in Cambodia. Many other young CNRP supporters who could not come to Florida this weekend to attend a three-day CNRP workshop, have been very recently resettled in several states of the U.S. and several provinces of Canada.
