លទ្ធផលនៃការបោះឆ្នោតសភា សម្រាប់សហភាពអឺរ៉ុប / European Parliament elections (*)

ចែករំលែក ៖​

ការបោះឆ្នោតសភា សម្រាប់សហភាពអឺរ៉ុប ដែលបានរៀបចំធ្វើឡើង ក្នុងសប្តាហ៍កន្លងទៅនេះ ក្នុង ២៨ ប្រទេស ដែលជាសមាជិក នៃសហភាពអឺរ៉ុប បង្ហាញថាក្រុមគណបក្សធំៗ ដែលធ្លាប់តែកាន់អំណាចយូរមកហើយ (គណបក្សអភិរក្សនិយមខាងស្តាំ គឺ EPP, គណបក្សសង្គមនិយមប្រជាធិបតេយ្យខាងឆ្វេង គឺ S&D, គណបក្សសេរីនិយមនៅកណ្តាល គឺ ALDE&R និងគណបក្សបៃតងការពារបរិស្ថាន គឺ Greens/EFA) ជាសរុប នៅតែរក្សាឥទ្ធិពលរបស់ខ្លួនដដែល ក្នុងការដឹកនាំសហភាពអឺរ៉ុប ទៅថ្ងៃមុខ។ ក្រុមគណបក្សធំៗទាំងនោះ គឺមានជំហរច្បាស់លាស់ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សម្រាប់សហភាពអឺរ៉ុុប និងពិភពលោកទាំងមូល។ ដូច្នេះ នយោបាយអន្តរជាតិរបស់សហភាពអឺរ៉ុប ជាពិសេស ចំពោះប្រទេសក្រីក្រ ដែលទាមទារឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នឹងមិនមានការប្រែប្រួលអ្វីឡើយ។ កន្លងមក ក្រុមគណបក្សធំៗដែលមានឈ្មោះខាងលើនេះ តែងតែគាំទ្រញត្តិទាំងឡាយ ស្តីពីកម្ពុជា ដែលសភាអឺរ៉ុប បានអនុម័ត ជាបន្តបន្ទាប់ តាំងតែពីជាង ១០ ឆ្នាំមកហើយ។ សូមបញ្ជាក់ថា ក្រុមគណបក្ស ALDE&R ជាសមាជិក នៃចលនាសេរីនិយមពិភពលោក (Liberal International ហៅកាត់ LI) ដែលមានគណបក្សសង្គ្រោះជាតិ ជាសមាជិកសកម្មមួយដែរ។

(*) Results of the European Parliament elections
The European Parliament elections that took place last week in the 28 member countries of the European Union show that the largest political parties that have been in power or in coalition governments for a long time (parties forming the EPP group, the S&D group, the ALDE&R group and the Greens/EFA group in the European Parliament) overall remain most influential in leading the European Union in the future. Those major parties have a clear stance when it comes to defending democratic principles and human rights in Europe and in the whole world. Therefore the European Union's foreign policy is expected to remain unchanged, especially its stance vis-à-vis poorer countries aspiring for democracy and the respect of human rights. In the past, those largest political groups as mentioned above have always supported all the resolutions on Cambodia that the European Parliament have adopted for more than ten years.

ព័ត៌មានថ្មីបំផុត
តំណាងរាស្ត្រអូស្ត្រាលី Mark Butler ថាជារឿងដ៏អស្ចារ្យដែលបានពិភាក្សា អំពីបញ្ហាប្រជាធិបតេយ្យជាមួយលោក សម រង្ស៊ី និងលោកស្រី ជូឡុង សូមូរ៉ា
សម រង្ស៊ី ស្វាគមន៍បណ្តឹង ហ៊ុន សែន នៅមុខតុលាការប្រទេសបារាំង
ទាំងពលរដ្ឋខ្មែរនៅអូស្ត្រាលី ទាំងតំណាងរាស្ត្រនៃប្រទេសនេះ គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩
តំណាងរាស្ត្រអូស្ត្រាលី ជូនពរលោក សម រង្ស៊ី ឲ្យទទួលបានជោគជ័យក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ថ្ងៃ ០៩ វិច្ឆិកា ២០១៩ នេះ យើងនឹងដណ្តើមប្រទេសកម្ពុជា យកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់
Flag Counter