០៣ មេសា ២០២២ / 03 April 2022
បុណ្យផ្កាប្រាក់សាមគ្គី ផ្តួចផ្តើមដោយលោក សម រង្ស៊ី និងសហការី ក្នុងជួរគណបក្សសង្គ្រោះជាតិ នៅវត្តខ្មែរកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ០២ មេសា ២០២២។
ក្នុងឱកាសនោះ ក៏មានពិធីប្រារព្ធខួបទី ២៥ នៃការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧ និង ពិធីបង្សុកូលឧទ្ទិសបុណ្យកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះ។
លោក សម រង្ស៊ី ក៏បានគោរពដួងវិញ្ញាណក្ខន្ធ វីរបុរសខ្មែរកម្ពុជាក្រោម ឧកញ្ញា សឺន គុយ ផងដែរ។
បច្ច័យដែលប្រមូលបាន ក្នុងឱកាសបុណ្យផ្កាប្រាក់សាមគ្គីនេះ មានសាច់ប្រាក់ចំនួនសរុប ១៥០០០ ដុល្លារ។















