ប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ស្តីពី ការតស៊ូរបស់អ្នកស្នេហាជាតិខ្មែរទាំងអស់ ដើម្បីទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ហើយដើម្បីការពារបូរណភាពទឹកដី ប្រទេសកម្ពុជា ពីឆ្នាំ ១៩៥១ ដល់ ឆ្នាំ ១៩៥៤ / Cambodia's history: the fight for independence from colonial France from 1951 to 1954.

ចែករំលែក ៖​

២៤ វិច្ឆិកា ២០២២ / 24 November 2022 

ថ្ងៃនេះ​ យើងបន្តបង្ហោះវគ្គមួយទៀតដ៏សំខាន់ នៃប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ស្តីពីការតស៊ូរបស់អ្នកស្នេហាជាតិខ្មែរទាំងអស់ ដើម្បីទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ហើយដើម្បីការពារបូរណភាពទឹកដី ប្រទេសកម្ពុជា។ ពីឆ្នាំ ១៩៥១ ដល់ ឆ្នាំ ១៩៥៤ យួនកុម្មុយនីស្ត ហៅវៀតមិញ (Vietminh) មកពីវៀតណាមខាងជើង ចង់បំបែកប្រទេសកម្ពុជា ជាពីរផ្នែក ដោយប្រគល់មួយផ្នែកទៅឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សឺង ង៉ុកមិញ (Son Ngoc Minh) ហៅអាចារ្យមៀន (អាចារ្យក្លែងក្លាយ) ជាអ្នកគ្រប់គ្រង ដោយមានយួនកុម្មុយនីស្ត ជាអ្នកត្រួតត្រាពីលើ។

ពេលនោះ គណបក្សប្រជាជនកម្ពុជា មានឈ្មោះហៅថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលចេញមុខប្រឆាំងការដឹកនាំ របស់សម្តេចព្រះនរោត្តម សីហនុ ដែលប្រជារាស្ត្រខ្មែរ ទទួលស្គាល់ថាជាបិតាឯករាជ្យជាតិ។ ពួកយួនវៀតមិញ និងរណបដឹកនាំដោយ សឺង ង៉ុកមិញ ដែលជាស្ថាបនិកដ៏សំខាន់មួយរូប នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានបរាជ័យ ក្នុងឱកាសសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ (Genève, ប្រទេសស្វីស) ស្តីពីឥណ្ឌូចិន ដែលត្រូវបានរៀបចំឡើង ក្នុងខែកក្កដា ឆ្នាំ ១៩៥៤។

វគ្គទាំងឡាយ នៃប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ដែលយើងបង្ហោះ ជាបន្តបន្ទាប់ ដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា ជា ៣ ភាគ និពន្ធដោយលោក វ៉ាន់ឌី កាអុន (Vandy Kaonn)។ លោក វ៉ាន់ឌី​ កាអុន ជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលបានគេចផុតពីរបប ប៉ុល ពត តែមិនព្រមរស់នៅក្រោមរបប ហ៊ុន សែន ដែលលោកចាត់ទុកថាជាជនក្បត់ជាតិ ហើយលោកក៏បានភៀសខ្លួន មករស់នៅប្រទេសបារាំង តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter